ក្រុមក្មេងទំនើងទាំង៩នាក់ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបានធ្វើការឃុំឃាំងនៅពន្ធនាគារខេត្ត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ក្រុមក្មេងទំនើងទាំង៩នាក់ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបានធ្វើការឃុំឃាំងនៅពន្ធនាគារខេត្ត

 


ខេត្តស្វាយរៀង៖ដោយ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្មេងទំនើង និងមានការចង្អុលណែនាំពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាដ៏មុឹងម៉ាត់ ព្រមទាំងទទួលបានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួចមក។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមពីទទួលបានព័ត៌មានពីអាជ្ញាធរភូមិក្រោលគោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ថាមានករណីក្មេងទំនើង ០១ក្រុមកំពុងធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមកក្នុងមូលដ្ឋានរួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ឲ្យលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ដឹកនាំកងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនក្រុមក្មេងទំនើង ០១ក្រុម មានបក្សពួកចំនួន ០៩នាក់ ប្រុស ដែលមានអាយុ ចន្លោះពី ១៩ឆ្នាំ ដល់ ២០ឆ្នាំ ព្រមទាំងបានដកហូតវត្ថុតាង រួមមាន÷ ម៉ូតូ ០៥គ្រឿង, កាំបិត ០២ និងសម្ភារមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំងនោះ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានដេញវាយគ្នាពិតប្រាកដមែន។

បច្ចុប្បន្ន ក្រុមក្មេងទំនើង រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបានធ្វើការឃុំឃាំងនៅពន្ធនាគារខេត្តរួចហើយ ។ប្រភព ស្នងការនគរបាលខេត្តស្វាយរៀង
 











No comments:

Post a Comment

Pages