ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨៩ ត្រូវនឹងថ្ងៃទី១២៣ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ និងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២២១បណ្ណ ជូនប្រជាពលរដ្ឋ ០៧ភូមិ ក្នុងឃុំកាហែង ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ដ លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកអធិការក្រុង ស្រុក លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ និងលោក លោកស្រី មន្ត្រីរាជការ មួយចំនួនទៀតផងដែរ ។
No comments:
Post a Comment