លោកសាយ គឹមឡម អញ្ជើញសួរសុខទុក្ខនិងចែកអំណោយជូនអ្នកជំងឺនិងបុគ្គលិកអនាម័យនៅមន្ទីរពេទ្យបង្អែកស្ទោង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

លោកសាយ គឹមឡម អញ្ជើញសួរសុខទុក្ខនិងចែកអំណោយជូនអ្នកជំងឺនិងបុគ្គលិកអនាម័យនៅមន្ទីរពេទ្យបង្អែកស្ទោង

 



លោកសាយ គឹមឡម អភិបាលស្រុកស្ទោងងនិងសហការីអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនអ្នកជំងឺដែលមានជីវភាពខ្វះខាតកំពុងសម្រាកព្យបាលជំងឺព្រមទាំងបុគ្គលិកអនាម័យនៅបន្ទីរពេទ្យបង្អែកស្ទោងកាលពីរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥។


ទន្ទឹមនឹងនេះលោកបាន ណែនាំដល់អ្នកជំងឺគ្រប់រូបសូមខិតខំថែរក្សាសុខភាពឱ្យបានឆាប់រឹងមាំព្រមទាំងធ្វើតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវដើម្បីឆាប់បានជាសះស្បើយនិងត្រឡប់ទៅគេហដ្ឋានវិញឱ្យបានឆាប់រហ័សគ្រប់ៗគ្នា ហើយត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ជាពិសេសគឺរបបអាហារប្រចាំថ្ងៃដែលកាត់បន្ថយនូវអាហារដែលប្រើប្រាស់ផលិតផលគីមីហួសកម្រិតឬអាហារដែលពុំមានប្រភពគុណភាពច្បាស់លាស់ ដែលបង្កនៅជំងឺដង្កាត់ច្រើនយ៉ាងជាពិសេសអាចបង្កើតនូវជំងឺមហារីកយ៉ាងធ្ងន់ធ្ងរដែលពុំអាចព្យាបាលជាផងដែរ។


ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការផ្ដល់សេវានិងព្យាបាលជំងឺជូនអ្នកជំងឺទូទៅប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈនិងបានឆាប់ជាសះស្បើយផងដែរ ដែលឆ្លើយតបទៅនឹងយុទ្ធរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងសូមអញ្ជើញមកទទួលសេវាឬព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្ទោងដោយឥតគិតថ្លៃជាពិសេសប្រជាពលរដ្ឋដែលមានបណ្ណហានិភ័យឬប័ណ្ណសមធម៌ដែលនឹងទទួលបាននូវ សេវាព្យាបាលដោយឥតគិតថ្លៃមិនប្រកាន់បក្សពួកឬនិន្នាការនយោបាយឡើយ។


សូមបញ្ជាក់ថាការចែកអំណោយនៅពេលនេះគឺអ្នកជំងឺដែលមានជីវភាពខ្វះខាតចំនួន១៩នាក់និងបុគ្គលិកអនាម័យចំនួន ៨នាក់ ដែលម្នាក់ៗទទួលបាននូវអង្គរមួយបេ មីមួយកេះ ព្រមទាំងទឹកស៊ីអ៊ីវមួយយួរផងដែរ។




















No comments:

Post a Comment

Pages