លោកប្រធានគណៈកម្មាធិការគណៈអចិន្ត្រៃយ៍គណបក្សស្រុកស្ទោងបានក្រើនរំលឹកដូច្នេះនៅក្នុងពិធីអបអរផ្សព្វផ្សាយ លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជាលើកទី៤៥អាណត្តិទី ៥នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាស្រុកស្ទោងកាលពីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានណែនាំដល់លោកមេបក្សឃុំទាំងអស់ ត្រូវដឹកនាំសមាជិក សមាជិកាក្រុមយុវជនខិតខំធ្វើសកម្មភាពនិងចលនាមហាជន បានជាប់ជាប្រចាំដូចភ្លៀងរលឹមដើម្បីឱ្យគណៈបក្សកាន់តែមានការគាំទ្រជឿទុកចិត្តពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងកាន់តែមានភាពចាស់ទុំហើយរឹងមាំថែមទៀត។
មួយនេះផងដែរលោកបាន ជំរុញដល់គ្រប់ គណៈបក្សឃុំត្រូវធ្វើបច្ចុប្បន្នភាពក្រុមការងារយុវជនគណៈបក្ស ឱ្យបានទៀងទាត់និងធ្វើការជួបប្រជុំឱ្យបានជាប្រចាំដើម្បីធានាប្រសិទ្ធភាពការងារនិងអ្នកបន្តវេនប្រកបដោយសក្តានុព
ល ហើយមានការគាំទ្រនិងទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាននិងអ្នកពាក់ព័ន្ធ។
លើសពីនេះ លោកប្រធានគណៈបក្សប្រជាជនកម្ពុជាស្រុកស្ទោង បានលើកទឹកចិត្តដល់យុវជនត្រូវអភិវឌ្ឍន៍សមត្ថភាព គុណវុឌ្ឍិ ហើយនាំគ្នាសហការធ្វើការប្រកបដោយមនសិកា មានទំនុកចិត្តជាយុវជនគំរូរបស់គណៈបក្សនិងសហគមន៍។
លើសពីនេះទៀតលោកបានណែនាំដល់ សមាជិកសមាជិកា ត្រូវមានការជឿជាក់ខ្ពស់លើលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជាដែលក្រោមការដឹកនាំរបស់សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលរក្សាបាននូវសុខសន្តិភាពស្ថេរភាពនយោបាយនិងមានការអភិវឌ្ឍប្រទេសជាតិប្រកបដោយទំនុកទឹកចិត្ត ពីសាធារណៈជននិងសហគមន៍អន្តរជាតិ ហើយត្រូវនាំគ្នាធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គមនានាជាពិសេសហ្វេសប៊ុក នូវសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានធ្វើ និងក្រុមការងារចុះមូលដ្ឋានបានជួយអភិវឌ្ឍឱ្យបានទូលំទូលាយគ្រប់ៗគ្នា។
ជាចុងបញ្ចប់លោកបានណែនាំដល់គ្រប់គណៈបក្សឃុំត្រូវធ្វើការផ្សព្វផ្សាយលទ្ធផលសន្និបាត នេះនៅតាមបណ្ដាឃុំរបស់ខ្លួនឱ្យបានគ្រប់ៗគ្នាហើយត្រូវខិតខំអនុវត្តនូវអ្វីដែលក្រុមការងារគណៈបក្សចុះមូលដ្ឋាននិងថ្នាក់លើបានដាក់ជូនឱ្យមានប្រសិទ្ធភាពនិងមានទំនួលខុសត្រូវខ្ពស់។
No comments:
Post a Comment