ខេត្តកំពង់ស្ពឺ៖នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា អនុសាខាស្រុកភ្នំស្រួច និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០៦គ្រួសារ ក្នុងឃុំចំនួន ២ គឺឃុំដំបូករូង និងឃុំជាំងសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ផងដែរថា៖សម្ភារៈដែលសាខាបានផ្ដល់ជូនក្នុង ១គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ត្រីខ ១យួរ,ប្រេងឆា ១ដប,ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ។
ក្នុងនោះសាខាក៏បានប្រគេនតេយ្យទានដល់ព្រះសង្ឍវត្តដំណាក់ត្រាច នូវ អង្ករ ៥០គីឡូ,មី ៤កេស,ត្រីខ ៤យួរ,ប្រេងឆា ៤ដប,ទឹកត្រីទឹកស៉ីអ៉ីវ ៤យួរ,ទឹកសុទ្ធ ២កេស និងបច្ច័យ ៥០០,០០០រៀល ផងដែរ ៕
No comments:
Post a Comment