ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយ រួមជាមួយក្រុមការងារអ្នកសារព័ត៌មាន សម្រាប់កម្មវិធីអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយ រួមជាមួយក្រុមការងារអ្នកសារព័ត៌មាន សម្រាប់កម្មវិធីអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ



ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយ រួមជាមួយក្រុមការងារអ្នកសារព័ត៌មាន សម្រាប់កម្មវិធីអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ, 
  អនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបប្រជុំគ្នាជាមួយក្រុមការងារអ្នកព័ត៌មាន នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដើម្បីត្រៀមរៀបចំដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំ ង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ( ព្រះត្រពាំង ) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
  អ្នកសារព័ត៌មាន ជាអ្នកសរសេរអត្ថបទ អ្នកអត្ថាធិប្បាយ អ្នកថតរូប ចំនួន ៥០នាក់ នឹងត្រូវទៅចូលរួមយកព័ត៌មាន នៅក្នុងពិធីដង្ហែអង្គកឋិនទាននៅវត្តខ្មែរក្រោម ដើម្បីថតធ្វើផ្សព្វផ្សាយអោយបានទូលំទូលាយនូវកឋិនទានមហាគ្រួសារខ្មែរ ។
  គួររំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ បានបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមដោយមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ សូមបញ្ជាក់ថា អង្គកឋិនទានដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ រៀបចំឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត ជាមហាគ្រួសារខ្មែរ ។
  ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនៅវេលាព្រលឹមថ្ងៃទី០៤ ខែវិច្ឆិកា ដង្ហែទៅកាន់វត្តខ្មែរក្រោមដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ។
  តាមរយៈអង្គកឋិនទាននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវដល់បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស៕













No comments:

Post a Comment

Pages