ខេត្តព្រៃវែង៖រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត តំណងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្នងការនរគបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបជាមួយបងប្អូនប្រជាកសិករដែលបានរងផលប៉ះពាល់ដោយសារសត្វល្អិត រុយស និងដង្កូវមូលដើម បំផ្លាញផលដំណាំស្រូវ ដែលស្ថិតនៅតាមបណ្ដាស្រុក ចំនួន៤ រួមមាន៖
-ទី១ ស្ថិតនៅក្នុងភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
-ទី២ ស្ថិតក្នុង ឃុំស្វាយជ្រុំ,ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
- ទី៣ ស្ថិតក្នុង ឃុំគោខ្ចក,ឃុំប្រាសាទ,ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
- ទី៤ ស្ថិតក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែល ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាសត្វល្អិត រុយស និងដង្កូវមូលដើម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញប្រភេទសត្វល្អិតនេះ នៅក្នុុងភូមិសាស្ត្ររបស់ខ្លួន។
No comments:
Post a Comment