នៅថ្ងៃទី២១ ខែតុលានេះឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេណវត្តដារសិលារាម ភូមិដារ ឃុំដារ ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។
ក្នុងវេទិកា បានអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល លោក លោកស្រីអភិបាល អភិបាលរងស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ៣ប្រភេទ ក្រុមប្រឹក្សាឃុំដារ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ សរុប ២៦៧នាក់(ស្រី ១៧៧នាក់) ទទួលបានសំណូមពរ សរុប ១៤ករណី បានដោះស្រាយ ០៧ករណី កំពុងដោះស្រាយ ០៧ករណី មិនទាន់ដោះស្រាយ ០០ករណី។
នៅក្នុងកម្មពិធីផងដែរ ឯកឧត្តម សុខ ចាន់ ភក្តី បានធ្វើពិធីប្រគល់ជូនឯកសណ្ឋានខោអាវប្រជាការពារចំនួន១៥កំផ្លេរ(១៥ឈុត) ជូនដល់ឃុំគោលាប់ដែលបានស្នើនាពេលពេលធ្វើវេទិកាសាធារណ:នៅឃុំគោលាប់នាពេលកន្លងមក ដែលជាការឧបត្ថម្ភរបស់ក្រុមការងារ ។
បន្ទាប់ពីចប់កម្មវិធីវេទិកាសាធារណៈនៅឃុំដាររួចមក ឯកឧត្តម សុខ ចាន់ភក្តី បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីលោកស្រី អភិបាលរងស្រុកចិត្របុរី ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជំងឺពិការភាព និងមានការខ្វះខាតក្នុងជីវភាព ដោយនាំយកអំណោយឧបត្ថម្ភរបស់ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ជូនដល់ អ៊ុំប្រុស ឈ្មោះ សួន សុទ្ធ អាយុ៨៥ ឆ្នាំ រស់នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមាន រទេះរុញសម្រាប់ជនពិការ១គ្រឿង និងអំណោយឧបត្ថម្ភពីការិយាល័យកាកបាទក្រហមស្រុកចិត្របុរីរួមមាន អង្ករ១បេ (១បទម្ងន់២៥គីឡូក្រាម) ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ១កេស មី១កេស ទឹកផ្លែឈើ១កេស មុង១ ភួយ១ ក្រមា២ កាធុនទឹក១ ប៉ោយទឹក១ កំសៀវ១ វែកឆា១ វែកបាយ១ វែកសម្ល ១ និងថវិកាចំនួន ១០០,០០០រៀល។
No comments:
Post a Comment