ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងពិធី បើកដំណើរការឲ្យប្រើប្រាស់ នូវអាគារជួសជុល កែលម្អ និងអាហារសាមគ្គីជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ។ ពិធីនេះប្រារព្ធឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាត្នោត ស្ថិតក្នុងភូមិត្នោត ឃុំ ត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ៕
No comments:
Post a Comment