នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី០៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យ និងពិភាក្សា កំណត់ទិសដៅការងារ និងអនុម័តលើឯកសារមួយចំនួន ក្នុងគោលបំណងគាំទ្រ និងជម្រុញលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ (វ.ប.ន) ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សា រួមជាមួយថ្នាក់ដឹកនាំក្រសួង និងស្ថាប័នដែលជាសមាជិកនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ជាច្រើនរូបទៀតផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
No comments:
Post a Comment