រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា លេីកទឹកចិត្តអោយសិល្បៈករ សិល្បៈការិនីទាំងអស់ ចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយសារគ្រឿងញៀន តាមរយៈសារ ឯកជនរបស់ខ្លួន ផ្សព្វផ្សាយទៅដល់ស្រទាប់យុវជន និងពលរដ្ឋចៀសឆ្ងាយពីគ្រឿងញៀន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា លេីកទឹកចិត្តអោយសិល្បៈករ សិល្បៈការិនីទាំងអស់ ចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយសារគ្រឿងញៀន តាមរយៈសារ ឯកជនរបស់ខ្លួន ផ្សព្វផ្សាយទៅដល់ស្រទាប់យុវជន និងពលរដ្ឋចៀសឆ្ងាយពីគ្រឿងញៀន




រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា លេីកទឹកចិត្តអោយសិល្បៈករ សិល្បះការិនីទាំងអស់ ចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារ ឯកជនរបស់ខ្លួន ផ្សព្វផ្សាយទៅដល់ស្រទាប់យុវជន និងពលរដ្ឋចៀសឆ្ងាយពីគ្រឿងញៀន។ ឯកឧត្តមបានលេីកទឹកចិត្តបែបនេះ នៅក្នុងឱកាស អញ្ជេីញជាអធិបតី តំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧប នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុង ពិធី ចុះហត្ថលេខា លេីអនុស្សារណៈ នៃការយោគយល់ រវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលេីកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន រសៀលថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៤ នាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ហង្សមា ស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាការទទួលបន្ទុកផ្សព្វផ្សាយ អប់រំ បានអោយដឹងថា
យោងតាមរបាយការណ៍បង្ក្រាបបទល្មេីសគ្រឿងញៀន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមរយៈពេល២២០ថ្ងៃ នៃយុទ្ធនាការបង្ក្រាបរួមទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមករា ២០២៤ ដល់ថ្ងៃ៧ ខែសីហា ឆ្នាំ២០២៤ មានចំនួន ៦៤៥៥ករណី ឃាត់មនុស្សបាន១៦០៤២នាក់ ស្រី១២៧៧នាក់ ចាប់បានសារធាតុញៀនគ្រប់ប្រភេទចំនួនជាង៥តោន គីមីផ្សំមានចំនួន២២៧គីឡូក្រាម កញ្ឆារស្ងួត៦២គីឡូក្រាម និងកញ្ឆារស្រស់ជាង៦ពាន់ដេីម។ ឯកឧត្តមបានបន្តថា តាមការប៉ាន់ប្រមាណ យុវជនជាង២ មុឺន ទៅបីមុឺននាក់ បាននិងកំពុងរងឥទ្ធិពលពីគ្រឿងញៀន ដែលភាគច្រេីន កេីតឡេីងដោយមូលហេតុមួយចំនួនដូចជា ចង់សាក ចាញ់បោក ចាប់បង្ខំ និងតម្លៃថោកនៃគ្រឿងញៀន ។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាមកំណត់អាទិភាព ក្នុងការអប់រំ និងផ្សព្វផ្សាយ ជាចំណុចសំខាន់ព្រោះ ថា មិនមានអ្វីប្រសេីរជាងពលរដ្ឋមានការយល់ដឹង និងចូលរួមនោះទេ ។ ក្នុងនោះអាជ្ញាធរជាតិប្រយុឬ្ធប្រឆាំងគ្រឿងញៀន មានគោលដៅទីមួយគឺ ការអប់រំ និងផ្សព្វផ្សាយ និងអនុវត្តច្បាប់ ។ ប្រមុខរាជរដ្ឋភិបាលក៏បាន
ដាក់ចេញនូវវិធានការ ” សម្អាតចកក្នុងបឹង ” គឺលប់បំបាត់អោយអស់នៅក្នុងសង្គម តាមរយៈ ការតេស្តរកសារធាតុញៀន នៅក្នុងជួរមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីស្ថាប័ន ដោយបានធ្វេីតេស្ត ចំនួន ១០០៩៣១នាក់ មានវិជ្ជមាន៩៨នាក់ ត្រូវបានបណ្តេញចេញពីក្រមខ័ណ្ឌ ៨៩នាក់ និង ៨នាក់ កំពុងអនុវត្តតាមច្បាប់។ ឯកឧត្តម បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខា លេីអនុស្សារណៈ នៃការយោគយល់ រវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលេីកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងបានធ្វេីអោយការបញ្ជ្រាបការយល់ដឹងទៅដល់យុវជន និងប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

អ្នកឧញ៉ា អុឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនហង្សមាស គ្រុប លេីកឡេីងថា ការរួមសហការគ្នាក្នុងការផ្សព្វផ្សាយរវាងហង្សមាស និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ បានបង្ហាញអោយឃេីញពីកាតយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការលេីកកម្ពង់ប្រព័ន្ធផ្សព្វផ្សាយ តាមរយៈហង្សមាស ក្នុងការផ្សព្វផ្សាយទប់ស្កាត់ ការលក់ដូរ និងប្រេីប្រាស់គ្រឿងញៀន ។ នាពេលកន្លងមក ក្នុងកម្មវិធីនានារបស់ហង្សមាស ទាំងកម្មវិធីសិល្បះ ព័ត៌មាន ហង្សមាស តែងតែ ផ្សព្វផ្សាយជានិច្ច ក្នុងការបញ្ជ្រាបសារអប់រំ ស្តីពីបញ្ហាគ្រឿងញៀន។ ក្នុងនាមហង្សមាស អ្នកឧញ៉ា សូមចូលរួមគាំទ្រ ដល់វិធានការរបស់រដ្ឋភិបាល ដែលបានដាក់ចេញក្នុងការលប់បំបាត់បញ្ហាគ្រឿងញៀន អោយអស់នៅកម្ពុជា ៕














No comments:

Post a Comment

Pages