ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសៅរ៍ ១ កើត ខែអាសាឍ ឆ្នាំ រោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងារដឹកនាំ ដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
គួរបញ្ជាក់ថា ពិធីបិទវគ្គបំប៉នជំនាញការងារដឹកនាំដល់ស្នងការរង សម្រាប់ខេត្តទាំង០៤ខាងលើនេះ គឺមានរយៈពេលចំនួន ០៥ ថ្ងៃ គឺចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី ០៦ខែ កក្កដា ឆ្នាំ ២០២៤ ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ (ទួលបារាយណ៍អណ្ដែត) នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕
No comments:
Post a Comment