ពិធីបើកវគ្គបំប៉នជំនាញការងារដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម និងត្បូងឃ្មុំ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ពិធីបើកវគ្គបំប៉នជំនាញការងារដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម និងត្បូងឃ្មុំ




ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញការងារដឹកនាំ ដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត ព្រៃវែង ស្វាយរៀង កំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
គួរបញ្ជាក់ថា ពិធីបើកវគ្គបំប៉នជំនាញការងារដឹកនាំដល់ស្នងការរង សម្រាប់ខេត្តទាំង០៤ខាងលើនេះ គឺមានរយៈពេលចំនួន ០៥ ថ្ងៃ គឺចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី ០៦ខែ កក្កដា ឆ្នាំ ២០២៤ ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ (បារាយណ៍អណ្ដែត)នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕











No comments:

Post a Comment

Pages