ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីប្រកាស លោកកែវ ពិសី អភិបាលនៃគណៈអភិបាលស្រុកមេសាង ឲ្យមកចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកពាមរក៍ ជំនូសលោកស្រី សេង ទៀងដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រៃវែង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីប្រកាស លោកកែវ ពិសី អភិបាលនៃគណៈអភិបាលស្រុកមេសាង ឲ្យមកចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកពាមរក៍ ជំនូសលោកស្រី សេង ទៀងដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រៃវែង




ខេត្តព្រៃវែង៖ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីប្រកាស លោកកែវ ពិសី អភិបាលនៃគណៈអភិបាលស្រុកមេសាង ឲ្យមកចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកពាមរក៍ ជំនូសលោកស្រី សេង ទៀងដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ណែនាំ ដល់លោក អភិបាលស្រុក ដែលប្រកាសចូលកាន់មុខតំណែងថ្មីនៃស្រុកពាមរក៍នេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរឡើង ជាពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងស្រុកពាមរក៍នេះ ឲ្យកាន់តែប្រសើរឡើងធ្វើយ៉ាងណាដើម្បី បំពេញតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់ល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះ៕










No comments:

Post a Comment

Pages