លោកធឿន រដ្ឋា អភិបាលរងស្រុក និងជាសមាជិកក្រុមការងារចុះជួយ​ស.ស.យ.កស្រុកចន្ទ្រា បានដឹកនាំក្រុមការងារ យុវជនស្រុកចន្ទ្រា យុវជនសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុកចន្ទ្រា ក្រុមប្រឹក្សាឃុំមេសរថ្ងក និង លោកមេភូមិដីក្រហម បាននាំយកនូវអំណោយសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកដែលមានជំងឺប្រចាំកាយរយៈ ពេល៣ឆ្នាំហើយ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

លោកធឿន រដ្ឋា អភិបាលរងស្រុក និងជាសមាជិកក្រុមការងារចុះជួយ​ស.ស.យ.កស្រុកចន្ទ្រា បានដឹកនាំក្រុមការងារ យុវជនស្រុកចន្ទ្រា យុវជនសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុកចន្ទ្រា ក្រុមប្រឹក្សាឃុំមេសរថ្ងក និង លោកមេភូមិដីក្រហម បាននាំយកនូវអំណោយសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកដែលមានជំងឺប្រចាំកាយរយៈ ពេល៣ឆ្នាំហើយ



ខេត្តស្វាយរៀង៖កាលរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោកធឿន រដ្ឋា អភិបាលរងស្រុក និងជាសមាជិកក្រុមការងារចុះជួយ​ស.ស.យ.កស្រុកចន្ទ្រា បានដឹកនាំក្រុមការងារ យុវជនស្រុកចន្ទ្រា យុវជនសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុកចន្ទ្រា ក្រុមប្រឹក្សាឃុំមេសរថ្ងក និង លោកមេភូមិដីក្រហម បាននាំយកនូវអំណោយសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា
ជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកឈ្មោះ មួង សាភ័ណ្ឌ ដែលមានកូនឈ្មោះ ប៊ុន សុម៉ាលី ដែលមានជំងឺប្រចាំកាយ រយៈពេល៣ឆ្នាំហើយ រស់នៅភូមិ ដីក្រហមឃុំមេសរថ្ងក ស្រុកចន្ទ្រាខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រា​ និង សមាជិកក្រុមការងារចុះជួយ យុវជនស្រុកចន្ទ្រា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសូរសុខទុក្ខ ដល់ បងប្អូនប្រជាពរដ្ឋ ដោយសេចក្ដីនឹករលឹកពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្ទ្រា ឯកឧត្តម ឌី វិជ្ជា​ ប្រធានស.ស.យ.កខេត្ត ឯកឧត្តម​ ហួត ឃាងវេង​ ប្រធានក្រុមការងារ ចុះជួយយុវជនស្រុកចន្ទ្រា ឯកឧត្តម ប៉េង ពោធិិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជាពិសេស លោកថន ថាវុទ្ធាអភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា

ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសលោកយាយ ដោយក្តីនឹករលឹកដែលជានិច្ចកាលឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមអភិបាលខេត្ត និងលោកអភិបាលស្រុកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោក ធឿនរដ្ឋា អភិបាលរងស្រុក សូមផ្តាំផ្ញើបន្ថែមដល់លោក លោកស្រី ក្រុមការងារស្រុក ឃុំ ភូមិត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ 

សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន​ ប្រធានព្រឹទ្ធសភា និង សម្ដេចបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ភារៈ និងគ្រឿងឧបភោគ បរិភោគដែលត្រូវយកមកចែកជូន ដល់លោកយាយក្រីក្រ ដែល មានជំងឺប្រចាំកាយ រួមមាន : អង្ករ៥០គីឡូ មី ២កេស ទឹកស៊ីអ៊ីវ ២យួរ​ ត្រីខកំប៉ុង ២យួរ
ទឹកត្រីចំនួន២យួរ ប្រេងឆា១ដបធំ
ស្ករសរ១គីឡូ ប៊ីចេង១ ចានដែក ចាន់ឆ្នាំង គ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត និងថវិកា១០០.០០០រៀល​ សរុបថវិកា ចំណាយទាំងអស់ ១.១០០.០០០ រៀល។
លោក ធឿន រដ្ឋា អភិបាលរងស្រុក និងជាសមាជិក ក្រុមការងារចុះជួយយុវជនស្រុកចន្ទ្រា ក៏សូមថ្លែងអំណរអរគុណ
ដល់ ក្រុមការងារ និង សប្បុរសជនដែលបានជួយឧបត្ថម្ភថវិកា សម្ភារៈ រួមមាន:

១.ព្រះកិត្តិធម្មលក្ខណ៍ ម៉ៅ សាវី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុកចន្រ្ទាឧបត្ថម្ភ អង្ករ ២៥គីឡូ ថវិកា៥ ម៉ឺនរៀល គ្រឿងឧបភោគបរិភោគមួយចំនួន​ទៀត​

២.លោក អ៊ំុម៉ានិត អនុប្រធាន ក្រុមការងារចុះជួយយុវជនស.ស.យ.ក ស្រុកចន្ទ្រា ឧបត្ថម្ភ ថវិកា២៥ដុល្លារ

៣.លោក ធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រា​ និងភរិយាឧបត្ថមថវិកា​៤០ មឹុនរៀល

៤.លោក ចាន់ វណ្ណ: ក្រុមការងារចុះជួយស្រុកចន្ទ្រា និងភរិយា ឧបត្ថម្ភ អង្ករ៥០គីឡូ

៥.លោក គង់​ សាគឿន សមាជិកក្រុមប្រឹក្សាស្រុក​ឧបត្ថម្ភ មី១កេស

៦.លោក​ គង់​ ភិរ៉ូត ក្រុមការងារចុះជួយស្រុកចន្ទ្រាឧបត្ថម្ភ ត្រីខកំប៉ុង២យួ

៧.លោក ប៉ាក សៀក ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យឃុំសំរោង ថវិកា២ មឹុនរៀល

៨.លោក អ៊ុច ពិទូ ក្រុមការងារចុះជួយស្រុកឧបត្ថម្ភ១០មឺុនរៀល

៩.លោក ជាន សុខា សមាជិកយុវជនស្រុក ឧបត្ថម្ភ ២ ម៉ឺនរៀល

១០.លោក ប៉ែន សាវឿន សមាជិកយុវជនស្រុកចន្ទ្រាឧបត្ថម្ភថវិកា៤ម៉ឺនរៀល

១១.លោក យិន ភក្រ្តា សមាជិកសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុកឧបត្ថម្ភថវិកា៥ដុល្លារ

១២.កញ្ញា​ រិន សំអឿយ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យឃុំចន្ទ្រា ឧបត្ថម្ភថវិការ ២ម៉ឺនរៀល
១៣.លោក ពេជ្រ សុភ័ក្រ្ត ជំនួយការរដ្ឋបាលឃុំព្រៃគគីរ ឧបត្ថម្ភ២មុឺនរៀល
១៤.លោក ឥន សារ៉ង សមាជិកសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុកចន្ទ្រាឧបត្ថម្ភថវិកា១០  ដុល្លារ
១៥.លោក បណ្ឌិត ជា រដ្ឋា អគ្គនាយកទូរទស្សន៍ អនឡាញ rtnasian-tvonline 10$
១៦.លោក មឿន សុធា អនុប្រធាន សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យឃុំមេសរថ្ងក ឧបត្ថម្ភទឹកសុីអុីវ២យួធំ

១៧.លោក មុនី រ៉ាឈួ និងភរិយា ថៅកែ ភោជនីយដ្ឋាន7777 ឧបត្ថម្ភ ប៊ីចេង១គីឡូ ស្ករស ១គីឡូ ខ្លាញ់១ដប
១៨.លោកស្រី ម៉ៅ សុខា និង ស្វាមីសប្បុរសជនក្រុងបាវិត ឧបត្ថម្ភថវិកា ២៥ដុល្លារ
១៩.លោក សូរ ម៉ាន់ដេ និងភរិយាព្រមទាំងបុត្រ សប្បុរសជនឃុំព្រៃគគីរ ឧបត្ថម្ភថវិកា៦៦.០០០ រៀល
២០.លោក ឡឹក  ជា​ សមាជិកយុវជនស្រុកឧបត្ថម្ភថវិកា ២ ម៉ឺនរៀល
២១.លោក ក្រូច សម័យ​ ឧបត្ថម្ភថវិកា ១ម៉ឺនរៀល
២២.លោក ស្រី កុសល ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក ឧបត្ថម្ភថវិកា៣មឺុនរៀល
២៣.លោក ក្រូច ប្រលិត​ សមាជិក សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក ឧបត្ថម្ភថវិកា ៣ម៉ឺនរៀល​
២៤.លោក ប៉ុក សុផាត ក្រុមការងារចុះជួយស្រុកចន្ឋ្រា ឧបត្ថម្ភថវិកា១០មឺុនរៀល​ ២៥.លោក នូ សាំង ប្រធានមណ្ឌលសុខភាពឃុំច្រេស ឧបត្ថម្ភថវិកា៥ ដុល្លារ
២៦.លោក សេន ណារិទ្ធ ក្រុមការងារចុះជួយស្រុកចន្ទ្រាឧបត្ថម្ភថវិកា៥ដុល្លារ
២៧.លោកស្រី ព្រំ ស៊ីណាត សមាជិក​ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក ឧបត្ថម្ភមី១កេស សូមជូនពរក្រុមការងារនិងសប្បជន ទាំងអស់ទទួលបានសុខភាពល្អបរិបូរណ៏ កម្លាំងខ្លាំងខ្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យ  គ្រប់ការងារដ៏ត្រចេះត្រចង់បន្ថែមទៀត  ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ  អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។












No comments:

Post a Comment

Pages