ខេត្តព្រៃវែង៖ឯកឧត្តមបណ្ឌិត ងិន បាណាល់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤
« កីឡា គឺជាមិត្តភាព សាមគ្គីភាព, កីឡា ដើម្បីសុខភាព, សកម្មភាពមនុស្សធម៌ និងចៀសឆ្ងាយពីគ្រឿងញៀន»។ នេះគឺជាឆ្នាំទី២ហើយ នៃការរៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់ក្នុងក្របខណ្ឌយុវជនខេត្តព្រៃវែង
នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន តាគោក បានរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញកចូលរួមមានលោក ភុន សម្ជស្ស អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច លោក ជៃ សេងហ៊ាង អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច លោក អាំ សុផល នាយកសាលាវិទ្យាល័យ ហ៊ុន សែន តាគោក រួមមាន:
នាយប៉ុស្តិ៍ នាយប៉ុស្តិ៍រង និងមន្រ្តី នៃអធិការដ្ឋាននគរបាលស្រុក ព្រមទាំង
លោកនាយកសាលាវិទ្យាល័យ គណ:គ្រប់គ្រង លោកគ្រូ-អ្នកគ្រូ
សិស្សានុសិស្ស ជាកីឡាកបាល់ទាត់ប្រកួនដណ្ដើមពានរង្វាន់ ឯកឧ្តមអភិសន្តិបណ្ឌិត ស សុខា ទាំង ១៦ វិទ្យាល័យក្នុងខេត្តព្រៃវែង ឆ្នាំ ២០២៤នេះ។
វិស័យកីឡា គឺជាចំណែកមួយ ដែលថ្នាក់ដឹកនាំរបស់យើង បានបង្ហាញពីការស្រឡាញ់ យកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់ក្របខណ្ឌទូទៅ និងក្របខណ្ឌដោយឡែក ជាពិសេស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានផ្ដួចផ្ដើមគំនិត និងគាំទ្រយ៉ាងពេញទំហឹងលើវិស័យកីឡានេះ។
ការប្រកួតឆ្នាំនេះ យើងទទួលបានការចូលរួមពីកីឡាករយុវសិស្ស U19 សរុបចំនួន១៦ក្រុម ធ្វើការប្រកួត៣ដំណាក់កាល គឺ វគ្គជម្រុះដំបូង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ដែលបីដំណាក់កាលនេះ មានរយៈពេល៣ខែ។
ការប្រកួតបាល់ទាត់នាពេលនេះ ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា៕
No comments:
Post a Comment