អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន

 



ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប។

កិច្ចប្រជុំធ្វើឡើង នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ នៅរដ្ឋបាលសាលាខេត្តសៀមរាប   ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត​ លោក​ នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាលក្រុង លោក ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ និងមន្រ្តីជំនាញពាក់ព័ន្ធនានាជាច្រើនរូបទៀត។

បើតាមអាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថា ផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប នេះគោលបំណង គឺធ្វើយ៉ាងណាឱ្យក្រុងសៀមរាប​ មានសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានល្អ ដើម្បីធានាឱ្យបាននូវនិរន្តរភាព វិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញនៅក្នុងតំបន់ និងសកលលោក ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន របស់ ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ “ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥” “យុទ្ធនាកាសៀមរាបផ្ទះខ្ញុំ” និង “ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃ​ នៃខេត្តសៀមរាប”៕រដ្ឋា










No comments:

Post a Comment

Pages