នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន

 



ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បន្តចុះសម្រួលចរាចរណ៍ជាប្រចាំ​ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងខេត្តព្រៃវែង ជូនសិស្សានុសិស្សងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែង សូមបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសសូមមេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្ន នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា ៕














No comments:

Post a Comment

Pages