ព្រៃវែង ៖ ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហ ទាំងថ្ងៃទាំងយប់ ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ ទូទាំងខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តទាំងយប់ទាំងថ្ងៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕
No comments:
Post a Comment