ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ១៧ខែឧសភាឆ្នាំ ២០២៤ ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី បានដឹកនាំ យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី ៤ ឆ្នាំ ២០២៤នៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអញ្ជើញចូលរួមពីសមាជិកសមាជិកា និងអង្គបោះឆ្នោតព្រមទាំងក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងសរុបប្រមាណ ៣៦៦នាក់និងក្បួនរថយន្តចំនួន ១១៣គ្រឿងផងដែរ។
ថ្លែងទៅកាន់អង្គបោះឆ្នោតនៅក្នុងពិធីឃោសនានេះ លោកបានអំពាវនាវដល់អង្គបោះឆ្នោតគ្រប់រូបសូមអញ្ជើញបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនឈានឡើងជាលំដាប់លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា អង្គបោះឆ្នោតគ្រប់រូបត្រូវថែរក្សាសុខភាពឲ្យបានល្អមាំមួន និងត្រៀមឯកសារអត្តសញ្ញាណប័ណ្ណនិងឯកសារពាក់ព័ន្ធដែលបម្រើឲ្យការបោះឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណិតទី ៤ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ខែឧសភាឆ្នាំ ២០២៤ខាងមុខនេះឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ផងដែរថាសម្រាប់ស្រុកស្ទោងមានសមាជិកក្រុមប្រឹក្សាស្រុកសរុបចំនួន ២១អាសនៈនិងមានអង្គបោះឆ្នោតចំនួន ១០១នាក់។
No comments:
Post a Comment