អភិបាលស្រុកស្ទោង បានលើកឡើងថា ការប្រគល់ថវិកាសង្គ្រោះមរណៈ គឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

អភិបាលស្រុកស្ទោង បានលើកឡើងថា ការប្រគល់ថវិកាសង្គ្រោះមរណៈ គឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន

 



ខេត្តកំពង់ធំ ៖នៅព្រឹកថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកនិងជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពអតីតយុទ្ធជននៅក្នុង ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ធ្លៀតក្នុងឱកាសនេះ លោកក៏បានពាំនាំផ្ដាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាដែលសម្ដេចតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់អតីតយុវជនកម្ពុជានិងគ្រួសារគ្រប់ពេលវេលា។

ជាការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពនៅពេលនេះលោកសាយ គឹមឡម បានលើកឡើងថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជា គឺជាកាអរគុណ និងជាការយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារសពដែលបានបញ្ជូន សាច់ញាតិ សមាជិក គ្រួសារ និងពលីសព្វបែបយ៉ាង ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិសាសនាព្រះមហាក្សត្រ ហើយលោកបានបន្ថែមថា ក៏ជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជនកម្ពុជាគ្រប់កាល:ទស:។

គួរបញ្ជាក់ផងដែរថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈនៅពេលនេះមានចំនួន ៤លានរៀល ជូនដល់គ្រួសារសពលោក ជិន ប៊ុនណូ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៣០ខែមេសាឆ្នាំ ២០២៤ ដោយរោគាពាធ។







No comments:

Post a Comment

Pages