សម្ដេចពិជ័យសេនា ទៀ បាញ់៖ ខ្សែចរន្តនៃនយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោបាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិ ឱ្យទៅជាទីឋានសុខដុម បង្កើតបានជាសមិទ្ធផលសម្រាប់ជាតិក្នុងរយៈពេល២៥ឆ្នាំ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សម្ដេចពិជ័យសេនា ទៀ បាញ់៖ ខ្សែចរន្តនៃនយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោបាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិ ឱ្យទៅជាទីឋានសុខដុម បង្កើតបានជាសមិទ្ធផលសម្រាប់ជាតិក្នុងរយៈពេល២៥ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់៖ ខ្សែចរន្តនៃនយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោបាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិ ឱ្យទៅជាទីឋានសុខដុម បង្កើតបានជាសមិទ្ធផលសម្រាប់ជាតិក្នុងរយៈពេល២៥ឆ្នាំ

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមាន ស្តូបឈ្នះឈ្នះ បានលើកឡើងថា ខ្សែចរន្តនៃនយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោបាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិឱ្យទៅជាទីឋានសុខដុម ការធ្វើឱ្យរីកចម្រើនក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលប្រការនេះ បង្កើតបានជាសមិទ្ធផលសម្រេចបានសម្រាប់ប្រជាជាតិជាបន្តបន្ទាប់ ក្នុងរយៈពេល២៥ឆ្នាំនេះ។

ការលើកឡើងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីផ្សព្វផ្សាយការរៀបចំសមិទ្ធផលប្រវត្តិសាស្ត្រ «សួនតេជោសន្តិភាព» នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ។

អតីតយុទ្ធជនស្នេហាជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នយោបាយឈ្នះឈ្នះ បានប្រែក្លាយកម្ពុជាដែលពីអតីតកាលជាវាលពិឃាដ តំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាមានការភ័យខ្លាច ក្លាយជាតំបន់ និងជាប្រទេសមានសន្តិភាពពេញលេញ និងជាទីតាំងតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្តេចបានបន្ថែមថា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ បានផ្តល់ជាកាលានុវត្តភាពជាច្រើនអានេក សម្រាប់ប្រជាជនកម្ពុជានូវសន្តិភាពទូទាំងប្រទេស ធ្វើឱ្យឈានទៅរកភាពរុងរឿងនៅក្នុងសង្គមគ្រួសា ជាមួយនឹងការអភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម កំណើនវិនិយោគិន លំហូរនៃវិស័យទេសចរណ៍ ដែលជាកត្តារុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន លូតលាស់ជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ជាក់ស្តែង បច្ចុប្បន្ននេះបណ្តាខេត្តជាច្រើនបាននឹងកំពុងប្រែក្លាយជាតំបន់គ្មានមីន និងធ្វើបដិវត្តកម្មទៅជាគោលដៅវិនិយោគ និងរីកចម្រើនប្រកបដោយសក្តានុពលខ្លាំងឡើង។ ត្រង់ចំណុចនេះ គឺជាតក្កវិជ្ជានៃនយោបាយឈ្នះឈ្នះ ពោលគឺបន្ទាប់ពីការបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបានសន្តិភាព ពេញលេញនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

អតីតរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា ប្រការនេះមិនមែនជាការវាយតម្លៃខ្ពស់ពេក និងជ្រុលនិយមទេ ប៉ុន្តែគឺជាសច្ចភាព ដែលមាន និងផ្តល់ជូនមកវិញនូវការដឹងគុណ កតញ្ញូ និងការតបស្នងចំពោះគោលនយោបាយឈ្នះឈ្នះ ដែលបានដឹកនាំប្រទេសកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុង និងបង្កើតបរិយាកាសសុខសន្តិភាពពេញផ្ទៃប្រទេស។

បន្ថែមពីនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ផ្តើមចេញពីលទ្ធផលដ៏អស្ចារ្យនៃការអនុវត្តនយោបាយឈ្នះឈ្នះ ការយល់ពីបច្ច័យ និងផលនានាគួបផ្សំជាមួយសមិទ្ធផលនៃការស្រាវជ្រាវ និងចងក្រងសៀវភៅពាក់ព័ន្ធទៅនឹងគោលនយោបាយឈ្នះឈ្នះ បានផ្តល់ជាគោលគំនិតយ៉ាងសំខាន់ ក្នុងការសាងសង់វិមានឈ្នះឈ្នះ ឡើង និងឈានទៅសម្រេចបាននូវសំណង់ស្ថាបត្យកម្មមួយដែលមានលក្ខណៈជាសម្បត្តិសាធារណៈ អត្តសញ្ញាណ នៃវប្បធម៌ អរិយធម៌ រួមចំណែក និងចែករំលែកភាពកត្តញ្ញូ ព្រមទាំងជានិមិត្តរូប នៃសន្តិភាព។ បច្ចុប្បន្ននេះ ក៏កំពុងតែបណ្តុះគ្រឹះឡើងនូវស្ថាបត្យកម្មស្តូបឈ្នះឈ្នះ នៅតំបន់ចំនួន៣ទៀត គឺខេត្តកោះកុង ប៉ៃលិន និងអន្លង់វែង ដែលជាភូមិសាស្ត្រសំខាន់ៗនៃការអនុវត្តនយោបាយឈ្នះឈ្នះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នៅក្នុងដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ ប្រតិបត្តិករ ត្រូវបានកំណត់ជាអ្នកការទូតសន្តិភាព ដែលនាំការផ្សព្វផ្សាយការធានា ៣យ៉ាង ការធានាអាយុជីវិត និងរូបកាយ ការធានាអាជីព និងមុខរបរ និងការធានាកម្មសិទ្ធទាំងចលនវត្ថុ និងអចលនវត្ថុ ដល់កម្លាំងសមាហរណកម្មនៃភាគីខ្មែរក្រហម ដែលជាកត្តាជំរុញដ៏សំខាន់មួយក្នុងការអនុវត្តតាមយុទ្ធសាស្ត្រដឹកនាំឈ្លាសវៃរបស់ស្ថាបនិក និងមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ គឺសម្តេចតេជោ ហ៊ុន សែន រុញច្រានឱ្យមានដំណើរការធ្វើសមាហរណកម្មកម្លាំង ខ្មែរក្រហមនាំកម្ពុជាឱ្យមានសន្តិភាព និងការឯកភាពជាតិពេញលេញ៕

No comments:

Post a Comment

Pages