ការិយាល័យសុខាភិបាល ចុះពិនិត្យសុខភាពផ្សព្វផ្សាយពីផលប៉ះពាល់នៃការជក់បារីដល់មន្ត្រីនគរបាល - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ការិយាល័យសុខាភិបាល ចុះពិនិត្យសុខភាពផ្សព្វផ្សាយពីផលប៉ះពាល់នៃការជក់បារីដល់មន្ត្រីនគរបាល

ខេត្តព្រៃវែង÷ ក្រុមការងារជំនាញការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះពិនិត្យនិងផ្សព្វផ្សាយពីផលប៉ះពាល់នៃការជក់បារីដល់មន្ទ្រីនគរបាលគ្រប់រូបតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ នឹងមន្ត្រីនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ព្រមទាំងបានអប់រំណែនាំដល់មន្ត្រីនគរបាលទាំងអស់ទូទាំងខេត្តព្រៃវែង ត្រូវចេះធ្វើអនាម័យ រស់នៅស្អាត ហូបចុកស្អាតនិងមានអនាម័យត្រឹមត្រូវ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ជាពិសេសត្រូវសម្អាតបរិស្ថាន ជុំវិញ អាគារអង្គភាព កន្លែងធ្វើការ ជាប្រចាំ ដើម្បីធានាបាននូវ សុខភាពល្អ និងផាសុខភាព។

ក្នុងឱកាសនោះ ក្រុមការងារជំនាញការិយាល័យសុខាភិបាល បានចុះធ្វើតេស្ដ ពិនិត្យសុខភាព វាស់សម្ពាធឈាមជូនមន្ត្រីនគរបាល ព្រមទាំងបានបង្ហញពីវិធី បង្ការការពារ ទប់ស្កាត់ពីផលប៉ះពាល់នៃផ្សែងបារីចំពោះកុមារ និងមនុស្សពេញវ័យ ដែលជាហេតុបង្កឱ្យកើតជំងឺ មហារីកសួត ផ្លូវដង្ហើម ប្លោកនោម ជំងឺបេះដូង និងសរសៃឈាមផងដែរ៕










No comments:

Post a Comment

Pages