ប្រកាសចូលកាន់ដំណែងអភិបាលខណ្ឌមានជ័យ, លោក ឃួង ស្រេង៖ បើមិនមានការសហការពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺអភិបាលខណ្ឌ មិនអាចទទួលបានជោគជ័យលើការបម្រើពលរដ្ឋបានឡើយ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ប្រកាសចូលកាន់ដំណែងអភិបាលខណ្ឌមានជ័យ, លោក ឃួង ស្រេង៖ បើមិនមានការសហការពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺអភិបាលខណ្ឌ មិនអាចទទួលបានជោគជ័យលើការបម្រើពលរដ្ឋបានឡើយ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកថា អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយបើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យ លើកិច្ចការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការជាមួយគ្នាឱ្យបានខ្លាំក្លា ទើបសម្រេចបានលទ្ធផលល្អប្រសើរ។

លោក ឃួង ស្រេង ថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខណ្ឌមានជ័យ ។

បន្ថែមពីនេះ លោកបន្តថា ថ្នាក់ដឹកនាំគេ ត្រូវតែចេះកោតសរសើរ និងចេះដាក់ពិន័យ ចំពោះមន្ត្រីដែលអនុវត្តខុស។ ធ្វើមេកើយរបស់គេ ដាច់ខាតមិនត្រូវមានគំនិតកុំកួននោះទេ ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ឱ្យសោះ ព្រោះកើតជាមនុស្ស នរណាក៏មានកំហុសឆ្គងដែរ។

លោកអភិបាលរាជធានី ក៏បានថ្លែងកោតសរសើរ ចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមក បានល្អ។

លោក ឃួង ស្រេង បន្តទៀតថា ការតែងតាំងនេះ គឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការ ស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ គឺជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះ លោកអភិបាលរាជធានី ក៏បានជំរុញឲ្យលោក សេង គន្ធ ដែលជាអភិបាលខណ្ឌមានជ័យថ្មី ត្រូវយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ពិ សេសគឺអនុវត្តតាមអាទិភាពទាំង៦ និងគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ពិសេសគឺអនុវត្តឱ្យបាននៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។ ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ គ្រឿងញៀនជាដើម ។ ផ្ដល់កិច្ចសហការគ្រប់ថ្នាក់ គ្រប់ស្ថាប័ន ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេសបគឺការដោះស្រាយទំនាស់ដីធ្លីក្រៅព្រោះប្រពន្ធតុលាការដោយអនុវត្តតាមគោលនយោបាយឈ្នះ ឈ្នះ គឺឈ្នះទាំងសងខាង។

នៅក្នុងអាណត្តិរបស់លោកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មានបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាកកស្ទះសំរាម ដោយការធ្វើបាតុកម្ម ពីសំណាក់កម្មករក្រុមហ៊ុនស៊ិនទ្រីមួយចំនួន បញ្ហាទឹកជំនន់ និងបញ្ហាចុងក្រោយ គឺការរីករាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែដោយកិច្ចសហការយ៉ាងល្អតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ បញ្ហាប្រឈមទាំងនេះ បានបោះស្រាយទទួលបានជោគជ័យ។

ដើម្បីដោះស្រាយលើការលិចលង់ដោយចំនួនទឹកភ្លៀង ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញជាផែនការ ដោយឲ្យក្រសួង២ សហការគ្នាដើម្បីដោះស្រាយនូវបញ្ហាលិចលង់នេះ សង្ឃឹមថា នៅឆ្នាំ២០២៥ ការលិចលង់ដោយចំនួនទឹកភ្លៀង និងកាត់បន្ថយបានច្រើន។

ដើម្បីបន្តនិរន្តរភាពការងារ និងដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានធ្វើការប្តេជ្ញាចិត្ត បំពេញការងារឲ្យខ្លាំងក្លាទ្វេរដង ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ដោយប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត អនុក្រឹត្យ សារាចរណ៍ ប្រកាស ដីការ សេចក្តីសម្រេច បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការពារសន្តិភាព ស្ថេរភាពនយោបាយ។

លោកប្តេជ្ញា ធានាការពាររាជរដ្ឋាភិបាល ស្របច្បាប់ដោយមិនអនុញ្ញាតឲ្យកម្លាំងណាមួយធ្វើឲ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិបានឡើយ បើទោះបីក្នុងតម្លៃណាក៏ដោយ , ប្តេជ្ញាការពារដាច់ខាតនៅរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសគឺកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ចំណុច របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យទទួលបានលទ្ធផលប្រសើរ ៕

No comments:

Post a Comment

Pages