មន្ត្រីជាន់ខ្ពស់លេខាធិការដ្ឋាននៃគណកម្មាធិការ​ជាតិប្រឆាំង​ទារុណក​ម្ម​ លេខាធិការដ្ឋាន គ.ជ.ប.ទ៖ជនជាប់ឃុំដែលបានដកហូតសិទ្ធិទាំងអស់ ត្រូវបានធានាដោយច្បាប់ថាមិនមានការធ្វើទារុណកម្ម - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

មន្ត្រីជាន់ខ្ពស់លេខាធិការដ្ឋាននៃគណកម្មាធិការ​ជាតិប្រឆាំង​ទារុណក​ម្ម​ លេខាធិការដ្ឋាន គ.ជ.ប.ទ៖ជនជាប់ឃុំដែលបានដកហូតសិទ្ធិទាំងអស់ ត្រូវបានធានាដោយច្បាប់ថាមិនមានការធ្វើទារុណកម្ម




កំពង់ស្ពឺ៖មន្ត្រីជាន់ខ្ពស់លេខាធិការដ្ឋាននៃគណកម្មាធិការ​ជាតិប្រឆាំង​ទារុណក​ម្ម​ លោក នុត សត្យា បានលើកឡើងថា បុគ្គលគ្រប់រូបដែលត្រូវបានដាក់ឱ្យជាប់ឃុំនិងដកហូតអស់សេរីភាព ត្រូវបានធានាដោយច្បាប់និងមិនត្រូវបានធ្វើទារុណកម្មនូវគ្រប់រូបភាពនិងគ្រប់ទំរង់។ការលើកឡើងដូច្នេះ គ្រាដែលចុះផ្សព្វផ្សាយ អប់រំលិខិតបទដ្ឋាននានានៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ក្រោមការវត្តមានលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាន ស្នងការរង ប្រធានការរិយាល័យ អធិការគ្រប់ក្រុងស្រុកទាំង៩។

លោក នុត សត្យា បានលើកឡើងថាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានតួនាទីជាយន្តការបង្ការថ្នាក់ជាតិមួយ មានឯករាជ្យភាពនៅពេលបំពេញមុខងាររបស់ខ្លួន។ហើយជំហានថ្មីមួយទៀត ត្រូវបានដើរតួជាប្រព័ន្ធត្រួតពិនិត្យទៀងទាត់នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព រួមមាន៖ ពន្ធនាគារ យោធា រាជធានី ខេត្ត ទាំងផ្នែកព្យាបាលជនវិកលចរិក មណ្ឌលអប់រំកែប្រែស្តារនីតិសម្បទា សម្រាប់អនីតិជន កន្លែងឃុំខ្លួនបណ្តោះ
អាសន្នរបស់នគរបាលយុត្តិធម៌ មណ្ឌលសម្រាប់ជនទេសន្តប្រវេសន្ត មណ្ឌលអប់រំព្យាបាលសុខភាពផ្លូវចិត្ត មណ្ឌលសំចតសង្គមកិច្ច និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀននិងមណ្ឌលអប់រំផ្សេងៗទៀត


លោកថា ទាំងអស់នេះធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនទាំងនោះពីទារុណកម្ម ទណ្ឌកម្ម ដែលមានចរិកឃោរឃៅ អមនុស្សធម៌ឬបន្ទាបបន្ថោក។តាមរយៈនៃការអប់រំផ្សព្វផ្សាយនេះសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬ ជនដែលនឹងត្រូវបានដកហូតសេរីភាពត្រូវបង្កើនការយល់ដឹង ដើម្បីធានាបង្ការទប់ស្កាត់ទៅ នឹងអំពើឃោរឃៅ អមនុស្សធម៌ស្របតាមច្បាប់ជាតិនិងអន្តរជាតិជាធរមាន និងធានាថា មន្ត្រីសាធារណៈជាអ្នកគ្រប់គ្រងមនុស្សដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនត្រូវអនុវត្តប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិ។

ទន្ទឹមនោះលោក នុត សត្យា បានបញ្ជាក់ថា បច្ចុប្បន្នគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មទើបតែបង្កើតឡើង ដូច្នេះប្រឈមទៅនឹងបញ្ហាជាច្រើន តែទោះជាយ៉ាងនេះត្រូវតែខិតខំពង្រឹងតួនាទី ភារកិច្ចនិងធ្វើជាសេនាធិការឱ្យរាជ
រដ្ឋាភិបាលក្នុងការការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្មមកលើខ្លួន។ជាងនេះជនដែលត្រូវដកហូតសិទ្ធសេរីភាពគឺមិនទាន់ជាទណ្ឌិតនៅឡើយ ឬ ជនដែលមិនទាន់បើកសវនាការ ឬ កាត់ទោស ឬ មិនទាន់ប្រកាសសាលក្រម ដល់ជននោះនៅឡើយ និយាយរួម ជនដែលត្រូវដកសិទ្ធនោះគឺ គិតទាំងជនសង្ស័យដែលឃុំខ្លួនមិនទាន់កាត់ក្តីនិងជនជាទណ្ឌិតដែលតុលាការបានចេញសាលក្រមជាផ្លូវការឱ្យឃុំខ្លួនផងដែរ។មួយវិញទៀតគណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម មិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ទេ គ្មានសិទ្ធដាក់ទោសទណ្ឌជនណាម្នាក់ឡើយ តែអង្គភាពនេះ មានសិទ្ធិចុះត្រួតពិនិត្យពន្ធធនាគារ ឬ គ្រប់ទីកន្លែងឃុំខ្លួន តែបើឃើញជាក់ស្តែងថា មន្រ្តីគ្រប់គ្រងទណ្ឌិតកន្លែងណាមួយ គឺក្រុមការងារលោកបានឃើញបទល្មើសធ្វើទារុណកម្មជាក់ស្តែងទៅលើជនត្រូវបានដកហូតសេរីភាពនោះ មន្រ្តីជំនាញ គ.ជ.ប.ទ មានសិទ្ធធ្វើរបាយការណ៍បញ្ជូនទៅអង្គភាព ឬថ្នាក់លើជ្រាបរបាយការណ៍។

ជាមួយនិងការផ្សព្វផ្សាយនោះលោក នុត សត្យា បានដាក់ការរំពឹងថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់និងទទួលបានការយល់ដឹងច្បាស់ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិសម្រាប់ជាមូលដ្ឋានក្នុងការបំពេញតួនាទីភារកិច្ចឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់នៅពេលអនុវត្តការងាររបស់ខ្លួននាពេលខាងមុខ។












No comments:

Post a Comment

Pages