ជនសង្ស័យចំនួន០១នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!!! - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ជនសង្ស័យចំនួន០១នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!!!

 



(កំពង់ស្ពឺ)៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កាលពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥ នៅវេលាម៉ោង១៣:៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានសហការជាមួយ កម្លាំងកងរាជអាវុធស្រុកភ្នំស្រួច ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ស្ថិតនៅចំណុចភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់។

ដោយជនសង្ស័យ ៖ ឈ្មោះ អាត ពេជ្ររ៉ា  ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិអង្គសិរី  សង្កាត់រការធំ  ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចាប់យកបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់( ទម្ងន់ ៤.៣១ក្រាម),ទូរស័ព្ទចំនួន ០១គ្រឿង,គ្រាប់កាំភ្លើងចំនួន ០១គ្រាប់,ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងឧបករណ៍ប្រើប្រាស់ ព្រមទាំងថង់ច្រកគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 







No comments:

Post a Comment

Pages