រដ្ឋបាលខេត្តតាកែវ ៖នៅរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើរបៀបវិរៈដូចខាងក្រោម :
១. ដាក់ពង្រាយកម្លាំងតាមគោលដៅសំខាន់ៗក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរថយន្តដឹកទំនិញធន់ធ្ងន់ដែលមានបិទស្ទីកគ័រ ស្លាកសញ្ញាសម្គាល់ បិទកញ្ចក់ខ្មៅ វាំងនន ត្រូវបកចេញ
២. ត្រួតពិនិត្យបណ្ណបើកបរឱ្យបានត្រឹមត្រូវតាមប្រភេទយានយន្ត និង អាចឈានដល់ការធ្វើតស្តរកសារធាតុញៀន
៣. សិក្សារៀបចំដាក់ពង្រឹងបំរាមគោចរចំពោះរថយន្តដឹកទំនិញធន់ធ្ងន់ដែលចូលទីប្រជុំជនដោយ កំណត់បរិវេណ និង ពេលវេលាក្នុងការចេញ ចូល
៤. សិក្សារៀបចំឱ្យមានទីកន្លែងសាធារណៈធំទូលាយ ដោយរៀបចំឱ្យមានបន្ទប់ទឹក សម្រាប់ រថយន្តដឹកទំនិញធន់ធ្ងន់បានចូលចត និង សម្រាក
៥. មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុកត្រូវយកចិត្តទុកដាក់ការរំដោះចិញ្ចើមផ្លូវសាធារណៈ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍
៦. បញ្ហាផ្សេងៗ ឬ ការចូលរួមមតិយោបល់ ការផ្សព្វផ្សាយគណៈកម្មការ និង អនុគណៈកម្មការខេត្តក្នុងការរៀបចំបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ
អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី គណៈអភិបាលខេត្ត អង្គភាពសាលាខេត្ត កងកម្លាំងទាំង៣ មន្ទីរ-អង្គភាព ប្រធានច្រកអន្តរជាតិ-ទ្វេរភាគី-តំបន់ អភិបាលក្រុង-ស្រុក និងមន្ត្រីកត់

No comments:
Post a Comment