សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំសន្និបាតសាខាអាណត្តិទី៦ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី តំណាងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំសន្និបាតសាខាអាណត្តិទី៦ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី តំណាងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា


 


(កំពង់ធំ)÷សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំប្រារព្ធសន្និបាតសាខាអាណត្តិទី៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយមានវត្តមានអញ្ជើញចូលរួមពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជា និងយុវជនសសយក សរុប២៣០នាក់ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

យោងកម្រងច្បាប់កាកបាទក្រហមកម្ពុជាលក្ខន្តិកៈ ជំពូកទី៥ មាត្រា២៤ ស្តីពីសាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រម ទី៣៣ ស្តីពីសន្និបាតសាខា។ យោងសេចក្តីសម្រេចស្តីពីការរៀបចំ និងដំណើរប្រព្រឹត្តទៅរបស់កាកបាទក្រហមកម្ពុជា អាណត្តិទី៤ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤។  តាមនីតិវិធីអង្គសន្និបាតបានបោះឆ្នោតគាំទ្រសមាសភាពបេក្ខជន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចំនួន១៥រូប សម្រាប់អាណត្ដិទី៦នេះដោយសម្លេងគាំទ្រ៧៤លើ៧៥សម្លេង ដោយអនុបវាទចំនួន១សម្លេង។

អនុវត្តតាមនីតិវិធី គណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសបេក្ខភាព ប្រធាន អនុប្រធានអចិន្ត្រៃយ៍,អនុប្រធាន,ហេរញ្ញិកនិងលេខាធិការ ដើម្បីបន្តសុំការអនុម័តពីអង្គសន្និបាត។  ជាលទ្ធផលអង្គសន្និបាត បានអនុម័តទទួលយកបេក្ខភាព គឺឯកឧត្តម នួន ផារ័ត្ន ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សម្រាប់អាណតិ្តទី៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍  លោក កើត រ័ត្ន អនុប្រធាន ឯកឧត្តម គឹម លាងសេង ហេរញ្ញិក ឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការ និង សមាជិកចំនួន ៩រូបទៀតរួមមាន៖ លោក សោម ស៊ុន លោក ហេង សុផល លោក មាស យ៉ត លោកវេជ្ជបណ្ឌិត ស្រី ស៊ីន លោក ប៉ែន វណ្ណរិទ្ធ លោក តាន់ ប៊ុនហុង លោក អ៉ឹម សុឌីណា លោក ពត សាន,លោក លី ពេជ្រវីរៈ និងលោក ជាប សៅ ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានបង្ហាញពីគោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១.ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០)។២.ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។ ៣.បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអាណត្តិទី៦ សរុបចំនួន៥៥នាក់ផងដែរ ដើម្បីប្រគល់ការងារដឹកនាំបន្តទៀត ឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំមានការរីកចម្រើននិងចុះជួយដល់គ្រួសារងាយរងគ្រោះបានទាន់ពេលវេលានៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះ លោកជំទាវ លំ គន្ធារី អនុប្រធាន
អចិន្ត្រៃយ៍ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអាណត្តិទី៦ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម៖ ១-ពង្រឹងអភិបាលកិច្ចល្អ ២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។ ៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។ ៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។ អត្ថបទលោក ធូ កែវមុន្នី


























No comments:

Post a Comment

Pages