កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ឃួន ណាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ក្នុងពិធីបើកសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំង សមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត
នៅក្នុងអង្គសន្និបាតនេះផងដែរ ក៏មានការធ្វើបទបង្ហាញ បទអន្តរាគមន៍ ពីបណ្តាមន្ទីរ អង្គភាព ក្នុងខេត្ត ដែលផ្តោតសំខាន់លើការងារអនុវត្តកន្លងមក ការផ្តល់សេវា បញ្ហាប្រឈមនានា ដំណោះស្រាយ និងការងារដែលត្រូវអនុវត្តបន្តផងដែរ ៕
No comments:
Post a Comment