ខេត្តស្វាយរៀង៖នារសៀលថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្តារព្រែកថ្មី និងពិនិត្យស្ថានភាពស្រូវរបស់ប្រជាកសិករ ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក៏មានការអញ្ជើញចូលរួមពី លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត លោក ឃុត គីម អភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក និងលោកមេឃុំ ក្រុមប្រឹក្សាឃុំថ្មី និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
ការចុះត្រួតពិនិត្យវឌ្ឍនភាពនេះផងដែរ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាជ្ញាធរដែលមានរដ្ឋបាលស្រុកកំពង់រោទិ៍ រដ្ឋបាលឃុំថ្មី ដែលបានជួយខ្នះខ្នែងក្នុងការធ្វើកិច្ចការងារមួយនេះបានយ៉ាងលឿន នឹងកំពុងបន្តយ៉ាងសកម្ម ក៏ដូចជាថ្លែងអំណរគុណដល់បងប្អូនដែលកំពុងតែធ្វើការងារជីកព្រែកថ្មី ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រជាកសិករយើងមានភាពងាយស្រួលក្នុងការធ្វើកសិកម្មទាំងរដូវប្រាំង និងរដូវវស្សា។
គួរបញ្ជាក់ផងដែរថា ក្នុងការចុះពិនិត្យវឌ្ឍនៈភាពជីកព្រែកថ្មីនេះរួមមាន៣ខ្សែ:
១/. ខ្សែទី១ ព្រែកថ្មី ប្រវែង ១១.៧០០ ម៉ែត្រ
២/. ខ្សែទី២ ព្រែកកំពង់រទេះ ប្រវែង ៨.២៨៧ម៉ែត្រ
៣/. ខ្សែទី៣ ប្រឡាយមេ ប្រវែង ៤.៨៧៦ ម៉ែត្រ។
គួរកត់សម្គាល់បន្ថែមផងដែរថា អ្វីៗដែលបានមកសព្វថ្ងៃនេះ គឺដោយសារតែកត្តាសុខសន្តិភាពជាចម្បង មានសុខសន្តិភាព មានការអភិវឌ្ឍជានិរន្តរ៍ មានសុខសន្តិភាព បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មានភាពសម្បូរសប្បាយរុងរឿង មានភាពជឿនលឿន គ្រប់ខ្នងផ្ទះមានម៉ូតូ មានឡាន ទំនើបៗ នៅក្នុងការធ្វើដំណើរទីជិត ទីឆ្ងាយ មានផ្ទះរស់នៅយ៉ាងស្រណុកសុខស្រួល មានអាហារហូបចុកគ្រប់គ្រាន់ និងរបស់របរប្រើប្រាស់មិនខ្វះឡើយ។
នេះគឺដោយសារតែកត្តាដឹកនាំដ៏ឈ្លាសវៃ និងមគ្គទេសក៍ របស់សម្ដេច តេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នប្រធានព្រឹទ្ធសភា នឹងកំពុងតែបន្តយ៉ាងសកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងនីតិកាលទី៧នេះ៕
No comments:
Post a Comment