ខេត្តកំពត៖ ឯកឧត្តម ហៀក ម៉ា អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែមករា និងលើកទិសដៅខែកមុ្ភៈ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជាឃុំស្រែចែងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ី ចាន់វីរៈ និងលោកជំទាវ លោក សេង សារី លោក ឈាង មីណា លោក ភូ គៀត លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា លោក ពុកមេភូមិ ក្រុមការងារយុវជនគណបក្សភូមិ ឃុំ នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែងព្រមទាំងគណៈអធិបតីសមាជិក សមាជិកាជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោក គ្រុយ សុភាប្រធានគណបក្សមូលដ្ឋានឃុំស្រែចែង បានធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែងប្រចាំខែមករា និងលើទិសដៅបន្តខែកុម្ភៈឆ្នាំ២០២៥ ពញរមទាំងបានអានសេចក្តីណែនាំលេខ០០១/០១២៥/សណ.គក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០២៥ របស់គណៈកម្មាធិការគណបក្សថ្នាក់កណ្តាល និងសេចក្តីសម្រេចលេខៈ០០៧/២៥ គស.ជរ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុក ជូនដល់អង្គប្រជុំ ។
ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស របស់ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន សមាជិក សមាជិកាទាំងអស់ដែលបានញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពកក់ក្តៅ និងកាន់តែមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
មានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំ នៅទីស្នាក់ការបក្សឃុំស្រែចែង ឯកឧត្តម ហៀក ម៉ា បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែងទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង និងចំពោះ ថ្នាក់ដឹកនាំសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងការងារសង្គម ហើយបានស្ម័គ្រចិត្តមកជួយការងារ ក្រុមការងារគណបក្ស និងការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារៈ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តមបានផ្តាំផ្ញើឱ្យក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយត្រូវដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានទាន់ពេលវេលា និងល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរំព្ញកដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវយល់ដឹងនូវទ្រឹស្តីអំពីគោលការណ៍នៃការ
កសាងគណបក្ស ដើម្បីយកការយល់ដឹងនេះទៅប្រើប្រាស់ក្នុងការពង្រឹងអង្គការចាត់តាំងគណបក្សនៅថ្នាក់មូលដ្ឋានរបស់ខ្លួនសំដៅរួមចំណែកពង្រឹងប្រៀបខ្លាំង និងប្រៀបឈ្នះរបស់គណបក្សសម្រាប់ពេលបច្ចុប្បន្ន ទាំងសម្រាប់ពេលអនាគតនូវគោលការណ៍សំខាន់ចំនួនប្រាំមួយចំណុចដូចខាងក្រោម៖
ទី១-គោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ
ទី២-គោលការណ៍ សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ
ទី៣-គោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស
ទី៤-គោលការណ៍ ស្វ័យត្រួតពិនិត្យ និងជួយគ្នាទៅវិញទៅមក
ទី៥-គោលការណ៍ ផ្សារភ្ជាប់ជិតស្និទ្ធរវាងគណបក្ស និងប្រជាជន និង
ទី៦-គោលការណ៍ គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិជាធរមាន យកទៅអនុវត្តបន្តនៅមូលដ្ឋាន៕
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ក្រុមការងារគណបក្សមូលដ្ឋានឃុំស្រែចែងដឹកនាំដោយ ឯកឧត្តម ហៀក ម៉ា បានចូលរួមបុណ្យសព លោកស្រី អ៊ឹម អូន អាយុ៤៥ឆ្នាំ បានមរណភាពដោយជម្ងឺមហារីកសុដន់ នៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត បាននាំយកសម្ភារៈមានអង្ករ ទឹកត្រី មី និងថវិកាមួយចំនួនជូនដល់គ្រួសារនៃសពផងដែរ ។
សូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានក្រមសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ចព្រោះអំពើល្អ មិនទាមការតបស្នង មិនប៉ងឱ្យគេដឹង តែត្រូវប្រឹងធ្វើបន្តទៀត ធ្វើចេញពីចិត្តល្អពិតប្រាកដ គឺគ្រប់គ្រាន់។
និងជាកិច្ចបញ្ចប់នៃអង្គពិធី ឯកឧត្តមក៏បានជូននូវ អាវយុវជនគណបក្សចំនួន ២៥អាវ ដល់ក្រុមការងារយុវជនគណបក្សឃុំស្រែចែងផងដែរ។
No comments:
Post a Comment