លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក បានណែនាំឲ្យអាជ្ញាធរឃុំទាំង១១ បន្តយកចិត្តទុក្ខដាក់ និងតាមដានជាប្រចាំចំពោះស្ថានភាពទឹកភ្លៀង និងទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក បានណែនាំឲ្យអាជ្ញាធរឃុំទាំង១១ បន្តយកចិត្តទុក្ខដាក់ និងតាមដានជាប្រចាំចំពោះស្ថានភាពទឹកភ្លៀង និងទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា  និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក

បានអញ្ជើញចូលរួមជា សមាជិកក្នុងកិច្ចប្រជុំនេះមាន៖
- លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក
- លោកនាយករដ្ឋបាលសាលាស្រុក
- លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក
- លោកអធិការនៃអធិការដ្ឋាននគរបាលស្រុក
- លោកមេបញ្ជាការរងផ្នែកសឹករងស្រុក
- លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក
- លោកមេបញ្ជាការកងអនុសេនាធំលេខ៣ សំយ៉ោង
- លោកមេបញ្ជាការយោធាការពារព្រំដែនខ្សែត្រ
- លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន (សំយ៉ោង, ព្រៃវល្លិ៍, ខ្សែត្រ)
- លោក លោកស្រី មេឃុំទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍
- លោកប្រធានការិយាល័យប្រជាពលរដ្ឋ
- លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាព ទាំង១៣ នៃរដ្ឋបាលស្រុក
វត្តមានចូលរួមសរុប ៣២នាក់ ស្រី ៦នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានអង្គប្រជុំ បានធ្វើការណែនាំដល់អាជ្ញាធរឃុំទាំង១១ បន្តយកចិត្តទុក្ខដាក់ និងតាមដានជាប្រចាំចំពោះស្ថានភាពទឹកភ្លៀង និងទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជា ពិសេសការត្រៀមនូវទីទួលសុវត្ថិភាព ដើម្បីទុក ជម្លៀសប្រជាពលរដ្ឋ ឬសត្វពាហនៈ នៅពេលដែលជួបបញ្ហាទឹកជំនន់កើតឡើង។
មិនតែប៉ុណ្ណោះក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកអភិបាលស្រុក ក៏បានណែនាំដល់កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ឲ្យធ្វើការត្រៀមជាប់ជាប្រចាំផងដែរ នូវកំលាំងសរុប មធ្យោបាយសរុប ដើម្បីជួយអន្តរាគមន៍នៅពេលមានទឹកជំនាន់កើតឡើង។

បន្ថែមពីលើនេះ លោកអភិបាលស្រុក ក៏បានណែនាំបន្ថែមដល់អាជ្ញាធរ និងកងកំលាំងមានសមត្ថកិច្ច ធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ និងជាប់ជាប្រចាំអំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសគឺការរិតបន្តឹងការអនុវត្តច្បាប់ចរាចរ, ការប្រើប្រាស់គ្រឿងញៀន និងការងារអនាម័យបរិស្ថាន នៅក្នុងមូលដ្ឋាន របស់ខ្លួន។













No comments:

Post a Comment

Pages