(ឧត្ដរមានជ័យ) នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ អមដំណើរដោយលោកស្នងការរង បានអញ្ជើញចុះត្រួតពិនិត្យ កងកម្លាំងនគរបាល ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៨-០៩ តុលា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ។
នាក្នុងឱកាសនោះផងដែរ លោកស្នងការ បានដាក់បទបញ្ជាឲ្យ លោកមេបញ្ជាការ នៅតាមបណ្តាគោលដៅ មណ្ឌលប្រឡង ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ពិសេសជួយសម្រួលការងារ ដល់សិស្សានុសិស្ស ដែលមកចូលរួមប្រឡង រួមនឹងក្រុមការងារគណៈកម្មការប្រឡង ឱ្យប្រកបដោយរលូន និងសុខសុវត្ថិភាព ទាំងការធ្វើដំណើរ ទៅ-មក ការស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ផងដែរ។
មណ្ឌលប្រឡង នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ មានដូចខាងក្រោម៖
១. មណ្ឌលវិទ្យាល័យតេជោសែនសំរោង
២. មណ្ឌលវិទ្យាល័យហ៊ុនសែនឧត្ដរមានជ័យ (ខាងលិច)
៣. មណ្ឌលវិទ្យាល័យហ៊ុនសែនឧត្ដរមានជ័យ (ខាងត្បូង)
សូមបងប្អូនប្រជាពលរដ្ឋ ដែលបើកបរយានយន្តនៅលើដងផ្លូវ ចូរបើកបរយឺតៗ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីជួយសម្រួលដល់ប្អូនៗ សិស្សានុសិស្ស ធ្វើដំណើរតាមដងផ្លូវប្រកបដោយសុខសុវត្ថិភាព ៕
No comments:
Post a Comment