ក្រសួងព័ត៌មាន បញ្ជូនថ្នាក់ដឹកនាំ និងមន្រ្ដី២១រូប ទៅបណ្ដុះបណ្ដាលជំនាញបរិវដ្តកម្មឌីជីថលនៅប្រទេសវៀតណាម - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ក្រសួងព័ត៌មាន បញ្ជូនថ្នាក់ដឹកនាំ និងមន្រ្ដី២១រូប ទៅបណ្ដុះបណ្ដាលជំនាញបរិវដ្តកម្មឌីជីថលនៅប្រទេសវៀតណាម




ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្ដី២១រូប ទៅបណ្ដុះបណ្ដាលជំនាញបរិវដ្តកម្មឌីជីថលនៅប្រទេសវៀតណាម ដើម្បីលើកកម្ពស់សមត្ថភាព និងបង្កើនចំណេះដឹងមន្រ្ដីឱ្យបានខ្លាំងក្លាបន្ថែមទៀត សម្រាប់ឆ្លើយតបទៅនឹងការរីកចម្រើនលើប្រព័ន្ធបច្ចេកវិទ្យាទាំងក្នុងតំបន់ និងលើពិភពលោក។
ប្រាប់អ្នកសារព័ត៌មានមុនពេលចេញដំណើរទៅកាន់ប្រទេសវៀតណាម នាព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការសួង ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអញ្ជើញដឹកនាំសិក្ខាមទៅបណ្ដុះបណញដាលនៅប្រទេសវៀតណាម បានលើកឡើងថា ការបញ្ជូនមន្ត្រីចូលរួមសិក្សាគឺយោងទៅលើMOU រវាងក្រសួងព័ត៌មាន កម្ពុជា និងវៀតណាម និងការចាំបាច់ក្នុងការបណ្ដុះបណ្ដាលមន្ត្រីកម្ពុជាក្នុងបរិបត្តកម្មឌីជីថល។
ឯកឧត្តមបន្ដថា ក្រោមការយកចិត្ដទុកដាក់ និងគិតគូររបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានចាត់ឱ្យគ្រប់អគ្គនាយដ្ឋានទាំង៥ នៃក្រសួងមានព័ត៌រៀបចំមន្រ្ដីផ្នែកព័ត៌មាន២១រូប ដើម្បីឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងព័ត៌មាន និងគមនាគមន៍ នៃសារធារណរដ្ឋសង្គម និយមវៀតណាម ចាត់បញ្ជូនថ្នាក់ដឹកនាំ និងមន្រ្ដីក្រសួងព័ត៌មាន កម្ពុជា ២១រូប ទៅចូលរួមបណ្ដុះបណ្ដាលជំនាញបរិវដ្តកម្មឌីជីថលនៅទីក្រុងហូជីមីញ នៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្តមបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលនៅប្រទេសវៀតណាមនេះ គឺក្នុងគោលបំណង ដើម្បីបង្កើនចំណេះដឹង និងជំនាញអំពីបរិវដ្តកម្មឌីជីថលសម្រាប់មន្ត្រីគ្រប់គ្រងព័ត៌មាន និងអ្នកសារព័ត៌មានកម្ពុជា។
ឯកឧត្តមបានបន្ថែមថា ការបង្កើនចំណេះដឹង និងជំនាញបរិវដ្តកម្មឌីជីថលសម្រាប់មន្ត្រីគ្រប់គ្រងព័ត៌មាន និងអ្នកសារព័ត៌មានកម្ពុជានេះ ដើម្បីធ្វើយ៉ាងឱ្យមន្រី្ដទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅក្នុងអង្គភាព និងក្នុងប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងការបម្រើសេចក្ដីត្រូវការរបស់អ្នកអាន និងអ្នកស្ដាប់ឱ្យបានទូលំទូលាយ ស្របតាមការរីកចម្រើនលើប្រព័ន្ធបច្ចេកវិទ្យាទាំងក្នុងតំបន់ និងលើពិភពលោកផងដែរ។
សូមបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញបរិវដ្តកម្មឌីជីថលនៅប្រទេសវៀតណាម មានដូចជា វគ្គបណ្ដុះបណ្ដាលបរិវដ្តកម្មឌីជីថលសម្រាប់អ្នកសារព័ត៌មាន គ្រប់គ្រងរដ្ឋចំពោះអ្នកព័ត៌មាន ទិដ្ឋភាពទូទៅនៃការធ្វើបរិវដ្តកម្មឌីជីថលសារព័ត៌មាន និងគមនាគមន៍បញ្ហាទាក់ទងនឹងការធ្វើបរិវដ្តកម្មឌីជីថល ក្នុងវិស័យសារព័ត៌មាន និងគមនាគមន៍ ការពារសិទ្ធិសារព័ត៌មានក្នុងបរិស្ថានឌីជីថល ការគ្រប់គ្រងការិយាល័យនិពន្ធឌីជីថល រកឃើញប្រធានបទ ចំណេះដឹងអំពីផែនការមាតិការ វិភាគអំពីតម្រូវការរបស់មិត្ដអ្នកអាន និងបង្កើតមាតិការសមស្រប កសាងផែនការមាតិកា វិភាគអំពីទ័ន្នន័យ និងការធ្វើស្ថិតិក្នុងការគ្របគ្រងការិយាល័យនិពន្ធឌីជីថល គ្រប់គ្រងផលិតព័ត៌មានក្នុងបរិស្ថានព័ត៌មាន រកឃើញប្រធានបទ បង្កើនប្រសិទ្ធភាពក្នុងដំណើការផលិតមាតិកា(អនុវត្ដបច្ចេកវិទ្យា និងឧបករណថ្មី) ការច្នៃប្រឌិតក្នុងការផលិតស្នាដៃសារព័ត៌មានឌីជីថល ជំនាញឌីជីថលសម្រាប់អ្នកព័ត៌មាន អ្នកការសែត និងអ្នកធ្វើការក្នុងវិស័យសាគមនាគមន៍ និងចុះធ្វើទស្សនកិច្ចការសែតពលករ ស្ថានីទូរទស្សន៍ទីក្រុងហូជីមីងផងដែរ៕ប្រភពអគ្គនាយកដ្ឋានវិទ្យុជាតិ








No comments:

Post a Comment

Pages