នគរបាលខេត្តព្រៃវែង បន្តអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ តាមគោលដៅឈរជើងនីមួយៗ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

នគរបាលខេត្តព្រៃវែង បន្តអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ តាមគោលដៅឈរជើងនីមួយៗ




ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងនគរបាលតាមបណ្តាស្រុក/ក្រុង ទាំង១៣ បានបន្តប្រចាំការត្រួតពិនិត្យនៅតាមគោលដៅរបស់ខ្លួននីមួយៗយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ។

គួរបញ្ជាក់ថា កម្លាំងទាំងអស់នេះ គឺប្រចាំការតាមគោលដៅ ២៤ ម៉ោង លើ ២៤ ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ  ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕











No comments:

Post a Comment

Pages