ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.០៦៨ក្បាលដី ស្មើរនិង២.៣០០គ្រួសារ ក្នុងឃុំពោធិម្រាល ស្រុកបសេដ្ឋ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.០៦៨ក្បាលដី ស្មើរនិង២.៣០០គ្រួសារ ក្នុងឃុំពោធិម្រាល ស្រុកបសេដ្ឋ




កំពង់ស្ពឺ៖ នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន០៥ភូមិ រួមមានភូមិម្រាលធំ ភូមិចំបក់រុនត្បូង ភូមិចំបក់រុនជើង ភូមិតានួន និងភូមិអង្គដែកកណ្ដាល ក្នុងឃុំពោធិម្រាល  ស្រុកបសេដ្ឋ  ខេត្តកំពង់ស្ពឺ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់  និងសុរិយោដីខេត្តកំពង់ស្ពឺ។ ពិធីប្រារព្ធនៅសាលាឃុំពោធិម្រាល។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងទាំងបី លោកអភិបាលស្រុក លោកប្រធានមន្ទីររៀបចំដែនដីសំណង់ និងសូរិយោដីខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុក ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណជា៨០០នាក់។ប្រភពអត្ថបទ រដ្ឋាភិបាលខេត្ត



















No comments:

Post a Comment

Pages