ភ្នំពេញ:ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសព ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅវត្តអង្គព្រះនេត្រព្រះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃសពជាច្រើននាក់ផងដែរ។ បរិយាកាសបានប្រព្រឹត្តទៅយ៉ាងឱឡារិកដោយមានអ្នកចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារឯកឧត្តម លី វ៉ាន់ហុង។ ពិធីផ្សេងៗត្រូវបានធ្វើឡើងតាមទំនៀមទំលាប់ ដែលឆ្លុះបញ្ចាំងពីការគោរពដ៏ជ្រាលជ្រៅ និងកិត្តិយសដែលបានប្រគល់ជូនមន្ត្រីចុងក្រោយក៍ដូចជារំលឹកពីស្នាដៃនិងអនុស្សាវរីយ៍ចំពោះការរួមចំណែក និងការបម្រើជាតិមាតុភូមិរបស់ ឯកឧត្តម លី វ៉ាន់ហុង កន្លងមក។ដោយ ឃិន ជុន
No comments:
Post a Comment