កម្លាំងនគរបាលជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តចុះពិនិត្យវឌ្ឍនភាព ពង្រឹងពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

កម្លាំងនគរបាលជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តចុះពិនិត្យវឌ្ឍនភាព ពង្រឹងពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល




ខេត្តព្រៃវែង ៖ កម្លាំងនគរបាលការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាខេត្តព្រៃវែង បន្តចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹង ពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង។ ដឹកនាំដោយលោកស្នងការរង និងលោកនាយការិយាល័យ ទទួលមុខព្រួញ បានធ្វើការណែនាំជំរុញបន្ថែមដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ យកចិត្តទុកដាក់ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សម្អាតបរិស្ថានធ្វើអនាម័យជុំវិញកន្លែងធ្វើការ រៀបចំទុកដាក់ឯកសារបទដ្ឋានគតិយុត្តិឲ្យបានត្រឹមត្រូវ គោរពវិន័យរបស់នគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវគ្រងឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវស្អាតជានិច្ច។

សូមបញ្ជាក់ថាកម្លាំងនគរបាលជំនាញបានធ្វើការកោតសរសើរជំរុញលើកទឹកចិត្តដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកន្លងមកបានបំពេញការងារបានយ៉ាងល្អប្រសើរ។

ព្រមទាំងបានធ្វើការយាមល្បាតគ្រប់ច្រកល្ហក់ទាំងយប់ទាំងថ្ងៃ មិនដកដៃឡើយ ដើម្បីធានាបាននូវសន្ដិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។













No comments:

Post a Comment

Pages