សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរចំពោះឯកឧត្តម តូ ឡាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់វៀតណាម - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរចំពោះឯកឧត្តម តូ ឡាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់វៀតណាម

 



ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរចំពោះឯកឧត្តម តូ ឡាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងសារលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចខាងក្រោម៖
«ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយ និងកិត្តិយស សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម តូ ឡាំ ដែលកាលពី ពេលថ្មីៗនេះ បានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការជាប់ឆ្នោត របស់ ឯកឧត្តម គឺជាលទ្ធផលនៃការជឿជាក់ និងទំនុកចិត្តរបស់បក្សកុម្មុយនីស្តវៀតណាម និងប្រជាជន វៀតណាមលើសមត្ថភាពរបស់ ឯកឧត្តម ក្នុងការធ្វើជាអធិបតីដឹកនាំប្រទេសវៀតណាម ដើម្បីសម្រេចបាន នូវវឌ្ឍនភាព និងវិបុលភាពបន្ថែមទៀតសម្រាប់វៀតណាម។
ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងយូរ អង្វែង និងកិច្ចសហប្រតិបត្តិការរដ្ឋាភិបាល និងសភារវាងប្រទេស និងប្រជាជនយើងទាំងពីរ សំដៅរួម ចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចថ្មីៗរបស់ ឯកឧត្តម» ៕



No comments:

Post a Comment

Pages