ខេត្តក្រចេះ៖នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មានរៀបចំពិធីទិវាជាតិនៃចងចាំ ២០ ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធ ឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីក្រុមប្រឹក្សា អភិបាលរងខេត្ត មន្ត្រីរាជការ ក្រុងស្រុក ឃុំ សង្កាត់យ៉ាងច្រើនកុះករ នៅវត្តទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ។
ក្នុងឱកាសនោះដែរ ក៏បានរៀចំពិធីសូត្រមន្តបង្សុកូលរាប់បាតព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត សូមអោយដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិទាំងអស់សូមឲ្យបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment