ដើម្បីពង្រឹងប្រសិទ្ធភាពការងារ លោកអធិការ តាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ចុះត្រួតពិនិត្យការងារតាមប៉ុស្តិ៍រដ្ឋបាលជាប្រចាំ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ដើម្បីពង្រឹងប្រសិទ្ធភាពការងារ លោកអធិការ តាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ចុះត្រួតពិនិត្យការងារតាមប៉ុស្តិ៍រដ្ឋបាលជាប្រចាំ

 


ខេត្តព្រៃវែង ៖លោកអធិការ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចុះត្រួតពិនិត្យវឌ្ឍនភាព និងពន្លឿនប្រសិទ្ធភាពការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ ទូទាំងខេត្តព្រៃវែងក្នុងនោះដែរលោក អធិការក៏បានជំរុញណែនាំ និងលើកទឹកចិត្តដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំង ខេត្តព្រៃវែង ឲ្យគោរពនៅវិន័យរបស់កងកម្លាំងនគរបាលជាតិ អនុវត្តន៍ការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គ្រងឯកសណ្ឋានឲ្យបានត្រឹមត្រូវ និង យកចិត្តទុកដាក់បម្រើដល់សេវាសាធារណៈ ល្បាតចល័តទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខ និងបទល្មើសនានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា លោកអធិការនៃតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តែងតែបន្ត ចុះពិនិត្យនិងពន្លឿនប្រសិទ្ធភាពការងារនូវតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលជាប្រចាំជាពិសេសលោកអធិការក៏បានជំរុញណែនាំបន្ថែមដល់មន្រី្តក្រោមឱវាទត្រូវយកចិត្តទុកដាក់ ផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នឹងណែនាំឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលរៀបចំទុកដាក់ថែរក្សានូវទ្រព្យសម្បត្តិរបស់រដ្ឋឱ្យបានត្រឹមត្រូវ ចេះថែរក្សាអនាម័យ នឹង សម្អាតបរិវេណកន្លែងធ្វើការអោយបានជាប់ជាប្រចាំ។លើសពីនេះទៅទៀត ត្រូវចុះសួរសុខទុក្ខ និងសាកសួរអំពីបញ្ហាកង្វល់នានាដើម្បីបង្កើនភាពស្និទ្ធស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ៕










No comments:

Post a Comment

Pages