លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា-ឧសភា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ ខែមិថុនា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា-ឧសភា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ ខែមិថុនា


 


ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រចាំខែមេសា-ឧសភា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យទាំង៣០ ប្រធានអង្គភាព លោកមេបញ្ជាការវរការពាព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលទាំង ១៣ ក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានក្រើនរំលឹក និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រៃវែងធ្វើយ៉ាងណាត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន ជាពិសេសបោសសម្អាតក្រុមក្មេងទំនើង និងសិស្សគេចសាលា ឱ្យអស់ពីក្នុងមូលដ្ឋាន ព្រមទាំងខិតខំប្រឹងប្រែងបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន៕ប្រភព ស្នងការនគរបាលខេត្តព្រៃវែង











No comments:

Post a Comment

Pages