សម្ដេចតេ​ជោ៖នៅពេល​ដែលច​លនាជ្រុលនិយ​មត្រូវកា​ត់បន្ថយស្ថានកា​រណ៍ប្រជា​ធិបតេយ្យនឹង​ល្អប្រសើរ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សម្ដេចតេ​ជោ៖នៅពេល​ដែលច​លនាជ្រុលនិយ​មត្រូវកា​ត់បន្ថយស្ថានកា​រណ៍ប្រជា​ធិបតេយ្យនឹង​ល្អប្រសើរ

 



សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ត្រូវនឹងថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៤អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើមបន្ទាប់ពីបានគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន លើកឡើងថា ឯកឧត្តម និងសហការី មានសេចក្តីរីករាយនឹងកិត្តិយសក្រៃលែងដែលសម្ដេចតេជោបានទទួលនូវការអញ្ជើញរបស់ឯកឧត្តមនិងចូលរួមពិធីពិសាអាហារថ្ងៃត្រង់នៅនិវេសនដ្ឋានរបស់ឯកឧត្តម នាថ្ងៃនេះ ។
ឯកឧត្តមឯកអគ្គរាជទូត បានបន្តថា តាមការស្រាវជ្រាវរបស់ឯកឧត្តមសម្តេចតេជោធ្លាប់អញ្ជើញមកស្ថានទូតជប៉ុន នៅឆ្នាំ២០០៤ នៅក្នុងអាណត្តិរបស់ឯកអគ្គរាជទូតហ្វូមីអូគី ស្ថានទូតជប៉ុនត្រូវបានសាងសង់ឡើង នៅឆ្នាំ២០០២ នៅពេលនោះ មិនមានអគារច្រើននៅជុំវិញទេ។ក៏ប៉ុន្តែឥឡូវនេះមានអគាររបស់គណបក្សប្រជាជនកម្ពុជានិងអគាររបស់ក្រសួងមហាផ្ទៃ ដ៏ស្កឹមស្កៃ និងអគារនៅជុំវិញស្ថានទូតស្អេកស្កះ ដែលបង្ហាញអំពីការវិវឌ្ឍយ៉ាងខ្លាំង នៃរាជធានីភ្នំពេញ។ ជារៀងរាល់ព្រឹក ឯកឧត្តម បានដើរហាត់ប្រាណជាមួយភរិយា នៅក្នុងបរិវេណស្ថានទូត និង បានឃើញ រូបថតសម្តេចទាំងបី (សម្តេចតេជោហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចហេងសំរិន) ។ ឯកឧត្ដមបានបន្តទៀតថាកាលពីព្រឹកម្សិលមិញ ឯកឧត្តម បានឮនូវសម្លេងឃោសនាបោះឆ្នោត ដែលធ្វើឱ្យ ឯកឧត្តម យល់ដឹងអំពីសកម្មភាពនៃនយោបាយផ្ទៃក្នុងរបស់កម្ពុជា ឯកឧត្តម បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជា ទោះជាបីជាការបោះឆ្នោតសកលឬអសកល ដែលបានធ្វើឡើង៥ឆ្នាំម្តង ។ប្រទេសជប៉ុនគាំទ្រដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ទាំងនេះគឺជាការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ឯកឧត្ដមឯកអគ្គរាជទូតបានមានប្រសាសន៍ថាសម្តេចតេជោបានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជានៅប៉ុន្មានខែមុននេះគឺពិតជាមានសកម្មភាពរវល់ច្រើនណាស់ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ។  សម្តេច បានជួបតាមវីដេអូ ជាមួយនឹងប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីនអ៊ុង លាំង ទទួលស្ដេចស៊ុលតង់ប្រ៊ុយណេ  ហើយកាលពីម្សិលមិញ ទទួលគណៈប្រតិភូព្រឹទ្ធសភារបស់បារាំង ។ ជាមួយគ្នាដែរ ឯកឧត្តម បានឃើញថាសម្តេចធិបតីនាយករដ្ឋមន្ត្រី មានការងារយ៉ាងសកម្ម និងមមាញឹក ក៏ដូចជាសម្តេចប្រធានរដ្ឋសភាផងដែរ ។ សន្តិភាពនិង ស្ថិរភាពមានសារៈសំខាន់ណាស់បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកសព្វថ្ងៃ រួមមាន សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និង បញ្ហានៅប្រទេសស្លូវ៉ាគី ។ឯកឧត្ដម ឯកអគ្គរាជទូតបានបន្តទៀតថា ដោយសារមានស្ថិរភាពក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា។ឯកឧត្តមបានអរគុណសម្ដេចតេជោដែលបានទទួលជួបតំណាងក្រុមហ៊ុនតូយ៉ូតា ក្រោយពីការសម្ពោធន៍រោងចក្រដំឡើងផ្គុំឡានតូយ៉ូតានៅកម្ពុជា ។ កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល ។ ឯកឧត្តម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា គឺមានការប្រើ QR កូដសម្រាប់បង់លុយហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល ។ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ហើយយុទ្ធសាស្ត្រឌីជីថលក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះគឺមានការប្រែប្រួល ។របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថា អ្នកទទួលជំនួយនិងអ្នកផ្តល់ ត្រូវជួបគ្នាមុនសម្រេច  ។ ជប៉ុនគាំទ្រដល់កម្ពុជា ក្នុងការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ។  ជប៉ុន មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅក្នុងវិស័យឌីជីថលបន្ថែមទៀត។ជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថល ។ យុវជនកម្ពុជាខិតខំប្រឹងរៀនយ៉ាងខ្លាំង ពូកែភាសាអង់គ្លេស និងនាំមុខខាងបច្ចេកវិទ្យា ។ នៅខែវិច្ឆិកាឆ្នាំ២០២៤នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី “ពិភពលោកមួយដែលគ្មានមីន” ។នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជានិងជប៉ុននិងសហការគ្នាលើការបណ្តុះបណ្តាលអ្នកដោះមីន ផងដែរ ។ ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា សម្តេចបានធ្លាប់មកស្ថានទូតជប៉ុន ចុះហត្ថលេខាលើសៀវភៅមរណទុក្ខ បន្ទាប់ពីព្រឹត្តិការណ៍រញ្ជួយដី នៅប្រទេសជប៉ុននៅឆ្នាំ២០១១ ។ ហើយ កម្ពុជា បានដំណើរការរៀបចំការបោះឆ្នោតទៀងទាត់ និងមានគណបក្សនយោបាយនានា ចូលរួម ចាប់តាំងពីឆ្នាំ១៩៩៣មក។ កម្ពុជា មិនដែលពន្យារពេលនៃការបោះឆ្នោតម្ដងណាឡើយ ទាំងការបោះឆ្នោតថ្នាក់ជាតិ  និង ថ្នាក់ក្រោមជាតិ ។ សម្តេចតេជោ ចាំបានថា នៅឆ្នាំ១៩៩៨ ប្រទេសជប៉ុននិងសហភាពអឺរ៉ុប បានគាំទ្រដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា មួយឆ្នាំក្រោយពីមានព្រឹត្តិការណ៍វាយគ្នានៅទីក្រុងភ្នំពេញ នាខែកក្កដាឆ្នាំ១៩៩៧។ ការបោះឆ្នោតឆ្នាំ ១៩៩៨ នោះត្រូវបាន ប្រសិទ្ធនាមថាជាអច្ឆរិយនៃទន្លេមេគង្គ ដោយ លោក Stephen J.









No comments:

Post a Comment

Pages