សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្មួយៗដែលមិនបានទទួលលទ្ធផលល្អ សូមកុំបោះ​ប​ង់​ចោ​ល​កា​រ​សិ​ក្សា ព្រោះផ្លូវនៅវែងឆ្ងាយ ត្រូវតែដើរទៅមុខទៀត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្មួយៗដែលមិនបានទទួលលទ្ធផលល្អ សូមកុំបោះ​ប​ង់​ចោ​ល​កា​រ​សិ​ក្សា ព្រោះផ្លូវនៅវែងឆ្ងាយ ត្រូវតែដើរទៅមុខទៀត

 ភ្នំពេញ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤«សូមក្មួយដែលមិនបានទទួលលទ្ធផលល្អ សូ​ម​កុំ​បោះ​បង់ចោលការសិក្សា ព្រោះផ្លូវនៅវែងឆ្ងាយ ត្រូវតែដើរទៅមុខទៀត»។ នេះជាការ​ថ្លែ​ង​លើ​ក​ទឹកចិ​​ត្ត​រ​ប​​ស់ ​ស​ម្តេ​ច​ម​ហាបវរ​ធិ​ប​តី ហ៊ុន ម៉ាណែត នាយករ​ដ្ឋ​ម​ន្ត្រី ​នៃ​ព្រះ​រាជា​ណាច​ក្រ​ក​ម្ពុ​ជា​ក្នុងពិធី​ជួ​​បសំណេះសំណាលបេក្ខជននិទ្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និ​ងពិ​ព័រ​ណ៍អ​ន្តរ​​ជា​តិជ្រោ​យចង្វារ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតី ក៏បានថ្លែងកោតសរសើរក្រសួងអប់រំ និងគ្រប់​ភាគី​ពាក់​ព័ន្ធ​លើកា​រប្រ​ឡង​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)មានភាពរលូនព្រមទាំងមហាជន ក្នុងការ​គាំទ្រ​កំណែ​ទ​ម្រ​ង់​វិស័យអប់រំ ​និ​ងបា​នថ្លែ​ងអំ​ណរ​គុណ​លោក​គ្រូ​អ្នក​គ្រូដែ​លបានចែករំលែ​កចំណេះ​ដឹង​រហូ​ត​សិ​ស្សានុសិស្ស ទ​ទួលបាននិទ្ទេស A។

ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការជំរុញលើកទឹក និងកា​រ​លះ​​ប​ង់ដ៏​ធំ​ធេ​ង​​រ​ប​ស់​ឪ​ពុ​កម្ដាយ សម្រាប់​សិស្សា​នុសិ​ស្សដែ​លទ​ទួលបាននិទ្ទេស A ជាពិសេស លោ​​ក​គ្រូ​អ្ន​​កគ្រូ​ដែល​ជា​តួ​អង្គយ៉ាងសំខាន់ធ្វើឱ្យ​សិស្សានុសិស្សសម្រេចបានជោគជ័យ​ក្នុង​កា​រ​សិ​ក្សា​រៀន​​សូត្រ​ បូកបន្ថែមលើការខិតខំដោយខ្លួនឯង។

សូមរម្លឹកថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡង សញ្ញាបត្រម​ធ្យ​ម​សិ​ក្សា​ទុ​តិ​យ​ភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ ចប់សព្វគ្រប់ដោយជោគជ័យ។ ក្នុង​ការ​ប្រឡ​ងលើ​ក​នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១៣៧៤១២ នាក់ ស្រី ៥៣,៣២ ភាគរយ, បេក្ខ​ជ​ន​បានមកប្រឡងចំនួន ១៣៥០៧២ នាក់ ស្រី ៥៣,៥៦ ភាគរយ និងបេក្ខជន បា​នប្រ​ឡ​ង​ជា​ប់​ស​រុប ៩៨៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងនោះ បេ​ក្ខ​ជ​នទទួលបាន៖

១/ និទ្ទេស A ចំនួន ១ ៦៧៣ នាក់ ស្រី ៩៤៧ នាក់

២/ និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ ស្រី ៤ ១៦៦ នាក់

៣/ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ ស្រី ១១ ៥១៩ នាក់

៤/ និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ ស្រី ២០ ៣២១ នាក់

៥/ និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់ ស្រី ១៩ ៥៣៩ នាក់

ជាមួយគ្នានេះ ក្រសួងបានរៀបចំ ការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ស​ម័​យ ប្រឡង៖ ២០ តុលា ២០២៣ សម្រាប់សិស្ស ផ្នែកអប់រំបច្ចេកទេស មា​នបេក្ខ​ជន​ចុះឈ្មោះ​ប្រ​​ឡង សរុប ៨៨៨ នាក់ ស្រី ៣៤៤ នាក់, បេក្ខជនមកប្រឡងសរុប ៨៨៦ នាក់ ស្រី ៣៤៤ នា​ក់, និង បេក្ខជន បានប្រឡងជាប់ជាស្ថាពរសរុប ៨៧៩ នាក់ គិតជាភាគរយស្មើនឹង ៩៩,២១% នៃ​​ចំនួនបេក្ខជនមក ប្រឡងសរុប។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A សរុបចំនួន១៨ នា​ក់​ ស្រី ១៤ នាក់។

នៅថ្ងៃនេះ បេក្ខជនទទួលបាននិទ្ទេស A សរុប ១៦៩១ នាក់ (គិតទាំងបេក្ខជនអប់រំ ប​ច្ចេ​ក​ទេ​ស ១៨ នាក់ផងដែរ) បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ចូលរួមសម្តែងការគួរសមជាមួយ ស​ម្តេ​ច​ធិបតីនាយករដ្ឋមន្ត្រី។ ដែលក្នុងនោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មា​ន​បេ​ក្ខ​ជ​នទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់ (នារី ៩៤៧ នាក់) មកពីសាលាចំនួន ៤២៣ ក្នុ​ង​នោះ​ សាលារដ្ឋចំនួន ៣០៩ មានសិស្សនិទ្ទេស A ចំនួន ១១៥១ នាក់ និងសាលាឯកជនចំនួន ១១៤​ មានសិស្សនិទ្ទេស A ចំនួន ៥២២ នាក់។ រាជធានី ខេត្តចំនួន ២៣ មានបេ​ក្ខជ​នទ​ទួ​ល​បា​ន​និទ្ទេស A។ ការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ មា​ន​បេក្ខ​ជន​ទទួ​ល​បាននិទ្ទេស A ចំនួន ១៨ នាក់ (ស្រី ១៤ នាក់) មកពីសាលារដ្ឋចំនួន ៣ មានសិស្សនិទ្ទេស A ចំ​នួន១០ នាក់ និងសាលាឯកជនចំនួន ២ មានសិស្សនិទ្ទេស A ចំនួន ៨ នាក់។

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់​ពី​ឆ្នាំ២០១៤ រហូតដល់ឆ្នាំ ២០២៣ ដូចតទៅ៖ ឆ្នាំ ២០១៤ ក្រសួងរៀបចំការប្រឡង២ដង ក្នុង​នោះ​លើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយ និងលើកទី២ បេក្ខជនប្រឡងជាប់ ១៧,​៩​២ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១១នាក់ ឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់ ៥៥​,​៨​៨ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១០៨ នាក់ ឆ្នាំ​ ២០១៦ បេក្ខជនប្រឡងជាប់ ៦​២​,​១​៨ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤០៥នាក់ ឆ្នាំ ២០១៧ បេក្ខជនប្រឡងជាប់ ៦៣​,​៨៤ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤២៤ នាក់ ឆ្នាំ ២០១៨ បេក្ខជនប្រឡងជាប់ ៦​៧​,០៧ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤០៨ នាក់ ឆ្នាំ ២០១៩ បេក្ខជនប្រឡងជាប់ ៦៨​,៦២ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤៤៣ នាក់ ឆ្នាំ ២០២០ ដោយស្ថិត​ក្នុ​ង​ដំ​ណា​​ក់​កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួងបាន កំណត់ឱ្យបេក្ខជនជាប់ដោ​យស្វ័​យ​ប្រ​វត្តិ និងមិនកំណត់និទ្ទេស ឆ្នាំ ២០២១ បេក្ខជនប្រឡងជាប់ ៦៥,៦៥ ភាគរយ និងមាន​បេក្ខ​ជ​ន​និទ្ទេស A ចំនួន ១៧៥៧ នាក់ ឆ្នាំ ២០២២ បេក្ខជនប្រឡងជាប់ ៧២,៣៣ ភាគរយ និងមា​ន​បេ​ក្ខជននិទ្ទេស A ចំនួន ១០៥៨ នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)និងឆ្នាំ ២​០​២​៣ នេះ បេក្ខជនប្រឡងជាប់ ៧២,៨៩ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១៦៩១ នាក់ (​គិ​តទាំងបេក្ខជនអប់រំបច្ចេកទេស ១៨ នាក់)។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា លទ្ធផលជាទីមោទនៈដែលយើងទទួលបានរហូតមកដល់សព្វថ្ងៃនេះ ដោ​យសារមានការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ និងសម្តេចធិបតី ដែ​លបា​នដឹ​កនាំ​ប្រ​ទេ​សកម្ពុជាឱ្យមានការបង្រួប បង្រួម ផ្សះផ្សារជាតិ សុ​ខស​ន្តិភា​ពពេ​ញលេ​ញនិ​ងមា​នកា​រអ​ភិ​វ​ឌ្ឍ​នៅលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ថ្លែ​ង​ប​ន្ថែមថា ក្នុងបរិយាកាស ដ៏រីករាយនេះ«យើ​ងខ្ញុំ​ទាំង​អស់​គ្នាជា​មន្ត្រី​អប់​រំ​គ្រ​ប់​លំ​ដាប់ថ្នាក់ និង​សិ​ស្សា​នុ​សិ​ស្ស​នៅទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណ និង​ចងចាំ​ជានិច្ច​នូវវី​រ​ភា​ព​​ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ និង សម្តេចធិបតី»។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែង អំ​ណ​រគុ​ណយ៉ា​ងជ្រា​ល​ជ្រៅជាថ្មីម្តងទៀត ចំ​ពោះការអនុញ្ញាតឱ្យប្រតិភូគ្រប់លំដាប់ថ្នាក់ និង​បេ​ក្ខជន និទ្ទេស A បា​ន​ចូ​​​ល​សំ​ដែ​ង​កា​រ​គួ​រ​ស​ម និងសំណេះសំណាលជាមួយ ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិបតី នាយករដ្ឋ​ម​ន្ត្រី និង​សូ​ម​ឱ្យ​ទេ​វ​តា​ថែ​រ​ក្សាព្រះរាជាណាចក្រកម្ពុជា តាមថែរក្សា ស​ម្តេ​ច​ម​ហា​បវរធិបតី នា​យ​ករដ្ឋមន្ត្រី និង លោ​ក​ជំ​ទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូម​ប្រក​បដោ​យ​សុ​ខ​ភាពល្អ សុ​ភ​ម​ង្គ​ល សិរីសួស្តី ដើម្បីបន្តជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ក្នុងការស្ថា​បនា​ប្រទេ​សក​ម្ពុជា​ប្រក​បដោ​យភាព រុង​រឿង និងភាពសុខដុមក្រោមម្លប់សន្តិភាព»៕





No comments:

Post a Comment

Pages