ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីបន្តធានាប រិយាកាសបោះឆ្នោតអសាកលឆ្នាំ២០២៤ឱ្យបានល្អប្រសើរ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីបន្តធានាប រិយាកាសបោះឆ្នោតអសាកលឆ្នាំ២០២៤ឱ្យបានល្អប្រសើរ

ភ្នំពេញ ៖ថ្ងៃទី ១២ ខែ ធ្នូឆ្នាំ២០២៣ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធាគណៈ បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានណែនាំទៅកាន់អាជ្ញាធរមា នសមត្ថ កិច្ចគ្រប់មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាសសន្តិសុខជាទូទៅផង និងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៤ខាងមុខនេះផងដែរ។

ប្រសាសន៍ណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាសហអធិបតីពីឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិកា រជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជា ច្រើនរូបទៀត។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ទោះបីបរិយាកាសជារួមនៅកម្ពុជា មានលក្ខណៈល្អប្រសើរ ប៉ុន្តែបទល្មើសចោតកម្មនានា អំពើមនុស្សឃាត អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ព្រមទាំងសកម្មភាពអនាធិបតេយ្យ រួមទាំងទំនាស់ផ្សេងៗ នៅតែបន្តកើតឡើង ដែលជះឥទ្ធិពលដល់ចិត្តសាស្ត្រ និងជីវភាពសង្គម ជាពិសេសអាចក្លាយជាកម្មវត្ថុនៃការចោទ ប្រកាន់អំពីការគំរាមកំហែង និងរិះគន់ផ្នែកនយោបាយពីសំណាក់មជ្ឈដ្ឋានអគតិដែលមាន ទស្សនៈទុដ្ឋិនិយមលើរាជរដ្ឋាភិបាល។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានណែនាំអាជ្ញាធរមានសមត្ថកិច្ច បន្តចាត់វិធានការបង្ការ ទប់ស្កាត់ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពស្របតាមច្បាប់ ព្រមទាំងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសទាំងនោះ ហើយរាល់បទល្មើសដែល កើតឡើង ទោះក្នុងរូបភាពណាក៏ដោយ ត្រូវខិតខំស្រាវជ្រាវរកឱ្យឃើញជនប្រព្រឹត្តបទល្មើស ដើម្បីនាំខ្លួនយកទៅផ្តន្ទាទោសតាម ច្បាប់ជាធរមានបញ្ចៀសឱ្យបាននូវនិរទណ្ឌភាពក្នុងសង្គម។

ថ្លែងដោយភ្ជាប់ទៅនឹងកិច្ចការបោះឆ្នោត ក្នុងនាមជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ គណៈបញ្ជា ការឯកភាពរដ្ឋបាលគ្រប់ថ្នាក់យកចិត្តទុកដាក់សហការផ្តល់សេវាសន្តិសុខឱ្យបានល្អ ជាពិសេសត្រូវសហការជាមួយ គ.ជ.ប. គ្រប់ថ្នាក់ និងភាគីពាក់ព័ន្ធដើម្បីមានវិធានការអប់រំ បំភ្លឺជូនមហាជនឱ្យបានយល់ពីឧបាយកលញុះញង់ ប៉ុនប៉ងរំខានការបោះឆ្នោត សំដៅរួមគ្នា រក្សាភាពស្ងប់ស្ងាត់ និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី និងចាត់វិធានឱ្យបានស្រ បទៅតាមច្បាប់។ ការបោះឆ្នោតសកល និងអសកលជាច្រើនលើកនៅកម្ពុជានាពេលកន្លងមក គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពជាតិ និងជាសក្ខីភាពនៃឆន្ទៈនយោបាយរបស់រាជរដ្ឋា ភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ឈរលើការសហការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ដើម្បីពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយកិត្យានុភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕ ផ្សាយដោយ៖ ដារ៉ា, អត្ថបទ៖ប៊ុនរិទ្ធ

No comments:

Post a Comment

Pages