សម្តេចក្រឡាហោម ស ខេង ជំរុញសមត្ថកិច្ចនៅខេត្តបាត់ដំបងពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សម្តេចក្រឡាហោម ស ខេង ជំរុញសមត្ថកិច្ចនៅខេត្តបាត់ដំបងពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានជំរុញកម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធនៅខេត្តបាត់ដំបង សូមបន្តពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ។

ការជំរុញនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ

សិក្សា១ខ្នង៤ជាន់៣០បន្ទប់នៃវិទ្យាល័យព្រះមុនីវង្ស និងជូនរង្វាន់ម៉ូតូដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសAចំនួន៧០រូប។

សម្តេចក្រឡាហោម ស ខេង បានផ្ដាំផ្ញើសូមបន្តចូលរួមពង្រឹង និងថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ព្រមទាំងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។

សម្តេចក្រឡាហោម ស ខេង បានជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀន បទល្មើសលួច ឆក់ ប្លន់ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋានអំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើង។

បន្តជំរុញសកម្មភាពត្រួតពិនិត្យនិងផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនតាមគោលការណ៍ «បីកុំ មួយរាយការណ៍»។

សូមឱ្យអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចបង្កើនវិធានការអប់រំដោយដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅក្នុងកម្រិអប្បបរមា ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមក្នុងសង្គមដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ។

ត្រូវយកចិត្តទុកដាក់និងត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រជាពលរដ្ឋដែលមានការខ្វះខាត និងជនងាយរងគ្រោះនានា ដើម្បីលើកកម្ពស់សមធម៌ និងសុខុមាលភាពល្អប្រសើរ។

ផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតឱ្យបានជាប់ជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានប្រគល់ម៉ូតូ១គ្រឿង និងបណ្ណសរសើរចំនួន១ជូនសិស្សដែលទទួលបាននិទ្ទេស A ចំនួន៧៧នាក់ ដែលការប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិឆ្នាំ២០២៣៕

No comments:

Post a Comment

Pages