រដ្ឋបាលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរកិច្ចការនារីខេត្ត រៀបចំបើកវគ្គបណ្តុះ បណ្តាលស្ដីពីការអនុវត្តកម្មវិធីការបញ្ជ្រាបយេនឌ័រនិងធ្វើបរិវត្តកម្មយេនឌ័រ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

រដ្ឋបាលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរកិច្ចការនារីខេត្ត រៀបចំបើកវគ្គបណ្តុះ បណ្តាលស្ដីពីការអនុវត្តកម្មវិធីការបញ្ជ្រាបយេនឌ័រនិងធ្វើបរិវត្តកម្មយេនឌ័រ




(កំពង់ធំ)÷ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥
រដ្ឋបាលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរកិច្ចការនារីខេត្តកំពង់ធំ រៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីការបញ្ជ្រាបយេនឌ័រនិងធ្វើបរិវត្តកម្មយេនឌ័រ នៅមន្ទីរកិច្ចការនារីខេត្ត ក្រោមអធិបតីភាពលោកស្រី លំ គន្ធារី អភិបាលរង នៃគណអភិបាលខេត្តកំពង់ធំ និងលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត​ ជូនដល់មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ក្រុមការងារយេនឌ័រតាមមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម ក្រុង ស្រុកទាំង៩ មានអ្នកចូលរួមសរុប៥៥នាក់ស្រី៤៨នាក់ ហើយវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៥។
          
លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត មានមតិស្វាគមន៍ និងថ្លែងអំណរគុណជូនដល់លោកស្រីគណៈអធិបតី និងសិក្ខាកាមដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលេនេះ។
          
បន្ទាប់មកលោកស្រី លំ គន្ធារី  អញ្ជើញមានមតិសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាល ជូនដល់សិក្ខាកាម ក្នុងនោះដែរ លោកស្រីបានផ្តាំផ្ញើឱ្យសិក្ខាកាម ទាំងអស់ត្រូវព្យាយាម និងយកចិត្តទុកដាក់ ព្រោះ​ប្រធានបទនេះមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្ត ។
          
នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល លោកស្រី លំ គន្ធារី អភិបាលរងខេត្ត បានមានមតិផ្តាំផ្ញើរដល់សិក្ខាកាម បន្ទាប់ពីបញ្ចប់វគ្គនេះទៅ សូមយកមេរៀន នេះទៅអនុវត្ត ហើយទៅរាយការណ៍ជូនថ្នាក់ដឹកនាំផង ព្រោះវាមានសារៈសំខាន់ណាស់។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ។








No comments:

Post a Comment

Pages