ខេត្តព្រៃវែង- នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូ រួមមាន ស្នងការរង នាយការិយាល័យ និងសហការី ទៅកាន់ព្រៃវែង។ ឃុំព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ គោលបំណងនៃការចុះសួរសុខទុក្ខពួកគាត់គឺដើម្បីចែកទៀនព្រះវស្សា បច្ច័យមួយចំនួន និងប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន១០ ធ្វើឡើងនៅបរិវេន វត្តព្រៃស្លា ឃុំ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។
ពិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រគេនព្រះសង្ឃ ខណៈឯកឧត្តម ឈឿន ប៊ុនឆន ព្រមទាំងសហការី បានរៀបចំសម្រាប់ឧទិសកុសលបុណ្យដល់បុព្វការីជន មាន ជីដូនជីតានិងញ្ញាតិកាទាំង ៧សន្ដាន ដែលបានចែកឋានទៅ ហើយជាពិធីបុណ្យដ៏សំខាន់មួយ ដើម្បីរំលឹកដល់ការចាប់ផ្តើមនៃពិធីបុណ្យកាន់បិណ្ឌផងដែរ។ ក្នុងអំឡុងពេលនេះ ព្រះសង្ឃគង់នៅវត្តតាមប្រពៃណី ដើម្បីធ្វើសមាធិ និងសិក្សា។ ទៀន និងសំភារ:ប្រើប្រាស់សំរាប់ព្រះសង្ឃដែលបានប្រគេនគឺមានសារៈសំខាន់សម្រាប់ពិធីសាសនា និងសំរាប់ការប្រើប្រាស់ក្នុងវត្តប្រចាំថ្ងៃរបស់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះ។
គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីព្រះសង្ឃ និងសហគមន៍មូលដ្ឋាន។ ឯកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានថ្លែងអំណរគុណចំពោះឱកាសដែលបានជួយដល់សហគមន៍សាសនា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងដ៏រឹងមាំរវាងកម្លាំងនគរបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិធីប្រគេន ទៀន ព្រះវស្សានេះត្រូវបានទទួលដោយការដឹងគុណ ដែលឆ្លុះបញ្ចាំងពីស្មារតីសហការ និងការគោរពគ្នាទៅវិញទៅមករវាងអាជ្ញាធរ និងសហគមន៍មូលដ្ឋន។
ជាមួយគ្នានោះ ឯកឧត្តម ឈឿន ប៊ុនឆន សូមឱ្យពលរដ្ឋ ព្រះសង្ឃ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដុតកាំជ្រួច ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ»នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩៖០៩នាទីព្រឹក ខាងមុខ ៕
អត្ថបទការិយាល័យនិពន្ធនាយក ឃិន ជុន
No comments:
Post a Comment